CamNews

ទូរស័ព្ទ 

ទស្សនារូបភាព iPhone "តំលៃទាប" ដែលបានដំឡើងរួច ចប់សព្វគ្រប់ បន្តិចទៅមើល៍!

នេះមិនមែនជាលើកដំបូងឡើយ ដែលរូបភាពចចាមអារាម ស្តីពី iPhone Light (Version iPhone
តំលៃទាប) លេចចេញនៅលើអ៊ីនធឺណេត។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិត
សំបកឧបករណ៍ Tactus បានបង្ហាញឲ្យឃើញពីរូបភាពស្តីពី iPhone តំលៃទាប ដែលបានដំ
ឡើងចប់សព្វគ្រប់ ឲ្យយើងបានឃើញកាន់តែច្បាស់ ស្តីពីការរចនាម៉ូតរបស់វា។

បើប្រៀប iPhone Light នៅក្នុងបណ្តារូបភាពទាំងនេះ ជាមួយ iPhone 5, យើងអាចឃើញថា
Apple នៅតែរក្សាទំហំអេក្រង់ 4 inch សំរាប់ Version iPhone តំលៃទាបនេះ។ តាមប្រភពដដែល
បានឲ្យឃើញថា ប៊ូតុងដំឡើងបន្ថយសម្លង នឹងមានពណ៌ដូចនឹងពណ៌សំបកស្មាតហ្វូន។ វាមាន
កម្រាស់
9 mm ដែលក្រាស់ជាង 1,5 mm បើប្រៀបជាមួយ iPhone 5។

ខាងក្រោមនេះ គឺជាបណ្តារូបភាពចចាមអារាមពី iPhone Light ដែលបានដំឡើងរួចរាល់សព្វ
គ្រប់ ទស្សនាទាំងអស់គ្នា ដូចតទៅ៖

ទស្សនាវីដេអូ នៃការប្រៀបសំបកខាងក្រោយរបស់ iPhone តំលៃទាប ជាមួយបណ្តាផលិតផល
Apple ក្នុងពេលចប្ចុប្បន្ននេះ សូមចុចត្រុងនេះ !!!

ដោយ៖ សិលា
ប្រភព៖ zng


Tags: Cheap iPhone fully assembled smartphone apple hightech