CamNews

ថេបប្ល៊ែត 

iPad Mini នឹងអាចបង្ហាញខ្លួនក្នុងខែតុលា តំលៃចាប់ពី200$

កាលពីម្សិលមិញ (10/5), Website iMoreបានបង្ហាញពីប្រភពគួរឲជឿជាក់មួយថាApple
អាចនឹងបញ្ចេញលក់ iPad Mini នៅខែ10/2012 ជាមួយតំលៃចាប់ពី200ដល់250 USD ។
តាមការស្រាយបំភ្លឺ Apple ចង់ធ្វើឲពិភពTablet រញ្ជួយដោយការលក់ក្នុងតំលៃថោក និងគ្រប់
គ្រងទីផ្សារទាំងអស់ (ដូច iPod ពីមុន ដែលគូប្រកួតប្រជែងមិនអាចតស៊ូជាមួយApple បាន
តទៅទៀត)។
មិនទាន់មានអ្នកណាដឹងច្បាស់ពីទំហំអេក្រង់របស់ iPad Mini យ៉ាងណាទេ ប៉ុន្តែតាមរយះWeb
iMore បានប៉ាន់ស្មានថាមានទំហំ7 inch។ តាមប្រភពដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា
iPad Mini បានរចនាម៉ូតស្រដៀងនឹងiPad 2012 វាមានរាងតូចស្តើង ងាយស្រួលទុកដាក់ជាង។
អេក្រង់របស់វាមានកំរិត2.048 x 1.536 pixel ប្រហាក់ប្រហែលកំរិតនៃរូបភាព326ppi (ស្មើជាមួយ
អេក្រង់Retina នៅលើ iPhone 4S, ខ្ពស់ជាង 264ppi នៅលើ iPad 2012)៕
ដោយ៖ nano
ប្រភព៖ k14

Tags: iPad Mini apple hightech