CamNews

ទូរស័ព្ទ 

ប៊ូតុងបិទបើក iPhone 5 ត្រូវបានខូចក្រោយ 3សប្តាហ៍ នៃការប្រើប្រាស់

ខ្សែវីដេអូមួយត្រូវបានអ្នកប្រើប្រាស់ម្នាក់បង្ហោះលើអ៊ីនធឺណេតបានឲ្យឃើញថា ប៊ូតុងបិទបើក
(Power Button) របស់ iPhone 5 មិនអាចដំណើរការបាន ក្រោយពីប្រើប្រាស់បានតែបីសប្តាហ៍។
ក្រោយពីចុចប៊ូតុងបើកទូរស័ព្ទជាច្រើនដង ស្មាតហ្វូនដំណើរការតែពីរបីដងប៉ុណ្ណោះ។ អ្នកប្រើ
ប្រាស់ស្មាតហ្វូននេះ ក៏ទាក់ទងទៅក្រុមហ៊ុនដើម្បីប្តូរយក iPhone 5 ថ្មីមួយគ្រឿងទៀត។

នេះមិនមែនជាលើកដំបូងឡើយ ដែលគំរូស្មាតហ្វូនiPhone ជំនានន់ទី6 របស់ Apple មានបញ្ហា។
មុននេះប៉ុន្មានថ្ងៃ អ្នកអភិវឌ្ឍន៍ Application iOS ម្នាក់ក៏បានរកកំហុសនៅលើអេក្រង់ពេល Scroll
លឿន។

ពេលអ្នកប្រើប្រាស់ធ្វើការ Scroll លឿនលើអេក្រង់ iPhone 5 តាមទិសខ្វែងពីលើចុះក្រោម( ពីជ្រុង
ខាងលើផ្នែកខាងឆ្វេង ចុះមកជ្រុងខាងក្រោមផ្នែងខាងស្តាំ រឺពីជ្រុងខាងលើផ្នែកខាងស្តាំ ចុះមកជ្រុង
ខាងក្រោមផ្នែកខាងឆ្វេង) ពេលនោះអេក្រង់ iPhone 5 អាចនឹងគាំង រឺមិនស្គាល់ការបញ្ជារបស់ម្រាម
ដៃ។ បច្ចុប្បន្ន Apple នៅមិនទាន់មានការស្រាយបញ្ជាក់ណាមួយ ជាផ្លូវការឡើយលើបញ្ហាខាងលើ
ទាំងអស់នេះ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: IPhone 5 power button broken apple smartphone hightec