CamNews

ទូរស័ព្ទ 

iPhone 5 របកទឹកថ្នាំនៅគែមៗនៃតួទូស័ព្ទ តាំងពីពេលបើកប្រអប់ដំបូង

អតិថិជនដែលបានទិញ iPhone 5 មកប្រើប្រាស់បានសង្កេតឃើញថា សំបករបស់ iPhone 5
ទាំងពណ៌.ស និងខ្មៅសុទ្ធតែរបកទឹកថ្នាំតាំងពីពេលបើកប្រអប់ដំបូង។

តាម GSM Arena, ទឹកថ្នាំនៅត្រង់ជ្រុងគែមៗរបស់ iPhone 5 ស្តើងណាស់ ហើយធ្វើអំពីអាលុយ
មីញ៉ូម Anodize ជាវត្ថុទន់ងាយនឹងបង្កឲ្យមានស្នាមណាស់។ មុននេះ គេហទំព័របច្ចេកវិទ្យាមួយ
ចំនួនបានធ្វើការសាកល្បង ការពិសោធន៍កំរិតភាពរឹងមាំនៃសំបករបស់ iPhone 5 ហើយជាលទ្ធ-
ផលវាលេចចេញនូវស្នាមរបកដូច្នេះឯង។ គេហទំព័រ iFixit បានប្រើប្រាស់លោហធាតុមួយចំនួន
ដូចជាកូនសោ យកទៅកូតលើសំបករបស់ iPhone 5 និង iPhone 4S។ ជាលទ្ធផលស្មាតហ្វូនថ្មី
របស់ Apple ផុយស្រួយច្រើនជាង បើប្រៀបធៀបនឹងស្មាតហ្វូនជំនាន់មុន។  កត្តានេះបានធ្វើឲ្យ
អ្នកប្រើប្រាស់ជាច្រើននាក់ សម្តែងនូវភាពអស់សង្ឃឹមទៅលើគុណភាពនៃលផលិតផលនេះ។

iPhone 5 របកទឹកថ្នាំដូច្នេះ តាំងពីពេលបើកប្រអប់ដំបូង

កាលពីពេលមុនៗ Apple ក៏ធ្លាប់បានប្រឈមមុខនឹងការស្តីបន្ទោសច្រើនដែរ នៅពេលដែលក្រុមហ៊ុន
ទើបដាក់លក់ iPhone 4។ បញ្ហាដែលបានជួបពេលនោះគឺ iPhone 4 ពិបាកក្នុងការចាប់សេវា៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 5 broken edges apple smartphone hightech