ទន្ទឹមនឹងព័ត៌មាននៃការជិតបង្ហាញខ្លួន iPhone 5S មានគេហទំព័របច្ចេកវិទ្យាជាច្រើនបានឲ្យដឹងថា
Apple នឹងធ្វើការបង្ហាញបន្ថែមនូវស៊េរី iPhone តំលៃថោក ដែលមិនមានបំពាក់នូវអេក្រង់ប្រភេទ
Retina។
ថ្មីៗនេះ អ្នកជំនាញ Amit Daryanani នៅក្រុមហ៊ុនហិរញ្ញវត្ថុ RBC Capital Markets បានឲ្យដឹងថា
Apple បានចេញផែនការក្នុងការបង្ហាញខ្លួនស៊េរីទូរស័ព្ទថ្មីៗជាច្រើន ក្នុងចន្លោះខែ មិថុនា រឺកក្កដា
ឆ្នាំនេះ ក្នុងនោះមានឧបករណ៍មួយដែលមាឈ្មោះថា iPhone 5S និងផលិតផលទូរស័ព្ទតំលៃថោក
សំបកធ្វើពីជ័រ មិនមានអេក្រង់ Retina ផងដែរ។
“ជាមួយកំរិតតំលៃទាប Apple នឹងមានឱកាសវាយលុកទីផ្សារដែលកំពុងតែមានការអភិវឌ្ឍន៍ ច្រើន
ជាងមុនថែមទៀត។ ដូច្នេះអ្នកគាំទ្រផលិតផល Apple នឹងមានជម្រើសច្រើនជាងមុន ហើយបរិមាណ
លក់ចេញរបស់ Apple ក៏នឹងកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ផងដែរ”, លោក Amit Daryanani ធ្វើការ
បញ្ជាក់បន្ថែម។
នេះមិនមែនជាលើកទីមួយទេ ដែលពួកយើងបានឃើញព័ត៌មានស្តីពី iPhone តំលៃថោក ជិបង្ហាញ
ខ្លួននៅលើទីផ្សារ។ មុននេះ អ្នកជំនាញវិភាគនៅក្រុមហ៊ុន KGI Securities បានធ្វើការប៉ាន់ស្មានថា
iPhone តំលៃថោក នឹងមានសំបកធ្វើអំពីសារធាតុកែវលាយជ័រ ដែលធ្វើឲ្យស្មាតហ្វូនមានទម្ងន់
ស្រាល និងស្តើងជាងមុន។ ស្មាតហ្វូននេះ ក៏មានច្រើនពណ៌ សំរាប់ឲ្យអតិថិជនងាយស្រួលក្នុងការ
ជ្រើសរើសតាមតម្រូវការផងដែរ៕
ដោយ៖ សិលា
ប្រភព៖ Zng