យោងតាមឯកសារមួយ ពីប្រទេសចិន អង្គចងចាំ flash NAND របស់ iPhone 6 នឹងមាន ៣កម្រិត
គឺ 16GB, 64GB និង 128GB ។ ដូច្នេះ គេឃើញថា ក្រុមហ៊ុន Apple បានបំបាត់ចោលនូវកំណែ
32GB ដោយជំនួសមកវិញនូវកំណែ 64GB ប៉ុន្ដែ ក្រុមហ៊ុននេះ ក៏នៅតែរក្សាកំនែទាបបំផុតរបស់
ខ្លួន គឺ 16GB ។
ឯកសារខាងលើ បង្ហាញថា ឈីប flash NAND 16GB របស់ iPhone 6 ត្រូវបានផ្គត់ផ្គង់ដោយ
Toshiba និង Hynix ។ ចំណែក ឈីប NAND ប្រភេទ 64GB ត្រូវបាន Hynix និង Sandisk ជាអ្នក
រ៉ាបរង។ រីឯ អង្គចងចាំដែលខ្ពស់បំផុត 128GB គឺ ក្រុមហ៊ុន Toshiba ជាអ្នកផលិត។
អ្នកវិភាគយល់ថា នៅក្នុងការបញ្ចេញ "ទ័ព" លើកនេះ Apple សង្ឃឹមច្រើនទៅលើកំណែ 64GB
និង 16GB ព្រោះថា មានការគាំទ្រពីក្រុមហ៊ុនផលិត ចំនួន ២ ខណៈដែល កំណែ128GB ត្រូវបាន
Toshiba ផលិតតែម្នាក់ឯង។ ដោយសារតែមានតម្លៃខ្ពស់ ដូច្នេះ Apple ប្រហែលជាមិនផ្ដល់អាទិ
ភាពច្រើនប៉ុន្មាន ទៅលើកំណែ 128GB នោះទេ។
Apple ក៏ធ្លាប់មានបំណង បំពាក់អង្គចងចាំ 128GB ដល់ iPhone 5s
គួររំលឹកថា កាលពីឆ្នាំទៅ ក្រុមហ៊ុន Apple ក៏ធ្លាប់មានបំណង បញ្ចេញកំណែ iPhone 5s ដែល
មានអង្គចងចាំ 128GB ប៉ុន្ដែ ប្រហែលជាក្នុងកំណាក់កាលនោះ Apple មិនទាន់បានត្រៀមខ្លួន
រួចរាល់នៅឡើយ សម្រាប់ការបញ្ចេញស្មាតហ្វូនដែលមានអង្គចងចាំលំដាប់កំពូលបែបនេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/gadgets