CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone តំលៃទាប និង iPhone 5S អាចនឹងបង្ហាញខ្លួន នៅថ្ងៃទី ១០ ខែកញ្ញា

Apple នៅមិនទាន់បញ្ចេញនូវសេចក្តីប្រកាសជាផ្លូវការណាមួយ ស្តីពីពេលវេលានៃការបង្ហាញខ្លួន
iPhone ជំនាន់បន្ទាប់ឡើយ។ ជាក់ស្តែង របាយការណ៍ពី AllThingsD កាលពីថ្ងៃម្សិលមិញបានកំ
ណត់ថា Apple នឹងផ្ញើលិខិតអញ្ជើញ ទៅដល់បណ្តាអ្នកសារព័ត៌មាន ដើម្បីចូលរួមព្រឹត្តិការណ៍ប្រ
កាសបង្ហាញខ្លួនឧបករណ៍ថ្មី នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។ បណ្តាព័ត៌មានកាលពីពេលកន្លង
មកបានឲ្យឃើញថា Apple អាចនឹងធ្វើការបង្ហាញណែនាំដល់ទៅពីរគំរូ iPhone ថ្មីនៅក្នុងឆ្នាំនេះ។

ជាដំបូងគឺម៉ូដែល iPhone 5C តំលៃទាបធ្វើពីជ័រ ប៉ុន្តែនៅតែបំពាក់អេក្រង់ទំហំ4 inch ដូច iPhone 5។
នេះគឺជាម៉ូដែល ដែលបណ្តាគេហទំព័របច្ចេកវិទ្យាបាន ចុះផ្សាយនូវព័ត៌មានចចាមអារាមច្រើនបំផុត
កាលពីសប្តាហ៍មុនៗ។ ម៉ូដែលមួយទៀត គឺធ្វើការបង្ហាញគំរូ iPhone ជំនាន់ទី ៧ (ដែលអាចមាន
ឈ្មោះថា iPhone 5S។

បើសិនជា iPhone ថ្មីពិតជាបង្ហាញខ្លួននៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះមែន នោះក្រុមហ៊ុនផលិត ក៏
អាចនឹងធ្វើការបង្ហាញជាផ្លូវការប្រប័ន្ធប្រតិបត្តិការ iOS 7 ផងដែរ។ Version ប្រព័ន្ធប្រតិបត្តិការនេះ
កំពុងអាប់ដេតដល់ Version Beta 5 ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VE


Tags: Cheap iPhone iPhone 5C iPhone 5S release on 10/9 smartphone apple hightech