គេហទំព័រ AppleDaily ភាសាចិន ទើបតែបង្ហោះនូវវីដេអូមួយ ស្តីពីការសាកល្បងភាពរឹងមាំ
របស់ iPhone 5C។ នៅក្នុងវីដេអូ iPhone 5C ត្រូវបានយកដាក់ក្នុងស្បោងថង់មួយ រួមជាមួយ
នឹងកូនសោរ និងកាក់ជាច្រើន ហើយក្រឡុកស្បោងនោះ។
ជាលទ្ធផល ពិតជាគួរឲ្យភ្ញាក់ផ្អើល ដោយផ្ទៃសំបកជ័ររបស់ iPhone 5C គឺមិនមានស្នាមអ្វីទាំង
អស់ ក្រោយពីការតេស្តសាកល្បងរួចមក។ មិនតែប៉ុណ្ណោះ សំបកក្រោយរបស់ iPhone 5C នៅ
តែរលោងភ្លឺ បន្ទាប់ពីបុគ្គលិកពិសោធន៍ បានយកកូនសោរ និងកាក់ មកកោសធ្ងន់ៗលើវា។
iPhone 5C នៅក្នុងវីដេអូពីសោធន៍នេះ មានបណ្តោយប្រវែង 124,55mm, ទទឹង 59,13mm និង
កម្រាស់ 8,98mm ដែលខ្នាតប្រវែងនេះ ប្រហាក់ប្រហែលនឹង iPhone 5 ដោយគ្រាន់តែ iPhone
5C រាងក្រាស់ជាងបន្តិច។
ដូច្នេះ iPhone 5C បើទោះបីវាមានសំបកធ្វើពីជ័រ ប៉ុន្តែសំបករបស់វានៅតែអាចការពារភាពឆ្កូត
សឹក បានយ៉ាងល្អ គឺល្អជាងសំបកអាលុយមីញូមរបស់ iPhone 5 ទៅទៀត។ តាមដែលយើង
ទាំងអស់បានដឹង ពេល iPhone 5 បង្ហាញខ្លួន អ្នកប្រើប្រាស់ជាច្រើន មានការរអ៊ូរទាំ ទៅលើ
សំបកអាលុយមីញូមរបស់ស្មាតហ្វូននេះ ថាងាយនឹងឆ្កូតសឹកណាស់៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview