ដៃគូសហការផលិតអេក្រង់ឲ្យ iPad បានកំនត់ថានឹងផលិតបណ្តាអេក្រង់ដែលមាន
កំរិតពន្លឺ 2048 x 1563 pixel ទំហំ 7,9 inch។
iPad mini ទើបតែធ្វើការដាក់លក់ជាផ្លូវការនៅលើទីផ្សារ កាលពីចុងសប្តាហ៍មុន។ ជាក់ស្តែង
Apple និងបណ្តាដៃគូសហការចាប់ផ្តើមគិតគូររៀបចំការបង្ហាញខ្លួនរបស់ iPad mini ជំនាន់ទី2
នេះបើតាមព័ត៌មានមួយរបស់ប្រទេសចិន។
Au Optronics បានឲ្យដឹងថា ពួកគេនឹងផលិតអេក្រង់ 7,9 inch, កំរិតពន្លឺ 2.048 x 1.536 pixel
នៅពាក់កណ្តាលឆ្នាំ 2013។ នៅក្នុងពេល iPad អេក្រង់ 9,7 inch របស់ Apple ដែលមាន pixel
264 ppi សំរាប់ iPad mini ជំនាន់ទី2 អាចនឹងឡើងដល់ 324 ppi ដែលនឹងធ្វើឲ្យវាក្លាយជា Tablet
ដែលមានពន្លឺភ្លឺច្បាស់ជាងគេបំផុតនៅលើពិភពលោក។
ជាមួយអេក្រង់ iPad mini 2 ដែលនឹងត្រូវបានចាប់ផ្តើមផលិតនៅពាក់កណ្តាលឆ្នាំ 2013 ម៉ូដែល
នេះមិនអាចបង្ហាញខ្លួនមុនត្រីមាសទី IV ឆ្នាំ 2013 ឡើយ៕
ដោយ៖ សិលា
ប្រភព៖ zng