CamNews

ផលិតផលថ្មី 

ប្រព័ន្ធប្រតិបត្តិការ​ iOS 6 ប្រកាសប្រើជាផ្លូវការ

នៅម៉ោង 0h (ថ្ងៃទី 20/9, ម៉ោងនៅកម្ពុជា), Apple ទើបតែដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ iOS 6
ដល់ដៃអ្នកប្រើប្រាស់ធម្មតា។ iOS ថ្មីនេះបានផ្គត់ផ្គង់កម្មវិធីដែលបានអាប់ហ្គ្រេដជាង 200 កម្មវិធី
ហើយអាចប្រើជាមួយ iPad 2, iPad 2012, iPhone 3GS, iPod Touch gen4 និង Apple TV 2G
ឡើងទៅ។ គួរឲ្យសោកស្តាយ iPad ដំបូងគេ បើទោះជាមាន Hardware ខ្លាំងប៉ុន្តែមិនអាចប្រើ
iOS 6 បានឡើយ។
ឥឡូវនេះ អ្នកប្រើប្រាស់អាច update iOS 6 តាមរយះ iTunes ថ្មីបំផុត( Version 10.7) រឺ update
ដោយផ្ទាល់តាមរយះ Wi-Fi រឺ( 3G , 3.75G) នៅក្នុងទូរស័ព្ទតែម្តង។ សំរាប់អ្នកដែលបាន jailbreak
មិនទាន់អាច update iOS 6 បានឡើយ និងអ្នកប្រើ iPhone version Lock សូមកុំ update iOS 6
ព្រោះវានឹងធ្វើឲ្យបាត់បង់កម្មវិធី ហៅនិងទទួលទូរស័ព្ទ។
iOS 6 មានការផ្លាស់ប្តូរច្រើនបើប្រៀបជាមួយ iOS 5, ពិសេសមានជាស្រេចនូវ Facebook, លែង
មាន Google Maps ដោយប្តូរទៅប្រើប្រាស់ Apple Maps, លែងមាន YouTube, កម្មវិធីបញ្ជាតាម
សំលេងនិយាយ Siri ត្រូវបានអាប់ហ្គ្រេដទូលំទូលាយជាងមុន, មានច្រើនភាសាជាងមុន និងកាន់
តែឆ្លាតវៃ។ FaceTime ត្រូវបានផ្គត់ផ្គង់ Network 3G ជាផ្លូវការ, ដោយរួមចូលគ្នា Apple ID និង
លេខទូរស័ព្ទ។ តាមរយះកម្មវិធីនេះ បើមានអ្នកផ្សេងហៅទូរស័ព្ទចូល iPhone គឺអ្នកអាចទទួល និង
និយាយទូរស័ព្ទតាមរយះ Laptop Mac រឺ iPad ៕
ដោយ៖ សិលា
ប្រភព៖ K14 & TTE

Tags: IOS 6 official airing apple new product hightech