CamNews

ព័ត៌មានបច្ចេកវិទ្យា 

iOS 7 នឹងត្រូវចែកចាយជាផ្លូវការ នៅថ្ងៃទី ១០ ខែកញ្ញា

នៅពេលដែលមានព័ត៌មានចចាមអារាមថា iPhone ជំនាន់ថ្មី នឹងត្រូវបានបង្ហាញខ្លួននៅថ្ងៃទី ១០
ខែកញ្ញា ខាងមុខនេះ គេក៏បានកំណត់ថា
iOS 7 version ផ្លូវការ ក៏នឹងត្រូវបានបង្ហាញខ្លួននៅក្នុង
ពេលវេលានោះដែរ ពីព្រោះ Apple ចង់បង្ហាញណែនាំ iOS និង iPhone ថ្មី ក្នុងពេលតែមួយ។

ប្រហែលជាការកំណត់នោះ គឺជាការពិត ព្រោះថាកាលពីពេលថ្មីៗនេះ Nuance (ក្រុមហ៊ុន Software
ល្បីឈ្មោះមួយ) បានផ្ញើសារ ទៅក្រុមអ្នកអភិវឌ្ឍន៍របស់ខ្លួន ដោយនិយាយថា "ដូចដែលអ្នកទាំងអស់
គ្នាបានដឹងហើយថា iOS 7 GA (General Availability) នឹងត្រូវបានធ្វើការចែកចាយនៅថ្ងៃទី ១០ ខែ
កញ្ញា" ។

អត្ថន័យសំខាន់នៃ Email នេះ គឺមិនមែនដើម្បីបង្ហើបឲ្យដឹងពីពេលវេលានៃការបង្ហាញខ្លួន នៃ​ iOS 7
version ផ្លូវការនោះទេ គឺ Nuance ចង់ដាស់តឿន ក្រើនរំលឹកដល់ក្រុមអ្នកអភិវឌ្ឍន៍ ឲ្យត្រួតពិនិត្យ
Applications ដែលខ្លួនបានសរសេរឡើងវិញ ឲ្យបានល្អ ដើម្បីធានាថា វាមានដំណើរការល្អ (ស្រួល)
ជាមួយបច្ចេកវិទ្យារបស់ Nuance ពេលប្រើនៅលើ iOS 7 ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE


Tags: iOS 7 officially distribute Apple OS iPhone iPad hightech