តាមតារាងស្ថិតិStrategy Analytics ក្នុងត្រីមាសមុន Samsung បានវ៉ាផ្តាច់Nokia ហើយ
ក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំបំផុតលើពិភពលោក។ Samsung ក៏បានវ៉ាផ្តាច់Apple
ហើយបានក្លាយជាក្រុមហ៊ុនបានលក់smartphone ច្រើនជាងគេ។
Nokia បានវ៉ា Motorolaនៅឆ្នាំ1998 និងបានរក្សាតំណែងឈរលំដាប់កំពូលលើទីផ្សារទូរស័ព្ទមក
ដល់សព្វថ្ងៃ។ ក្រុមហ៊ុនទូរស័ព្ទធំទាំង3បច្ចុប្បន្ន តាមចំណាត់ថ្នាក់ថ្មីគឺSamsung, Nokia និងApple
ជាមួយភាគរយលំដាប់លំដោយគ្នាគឺ 25%, 23% និង9,5%។
នៅក្នុងត្រីមាសមុន Samsung លក់ទូរស័ព្ទសរុបបាន93,5 លានគ្រឿង គឺកើនឡើង36% បើប្រៀប
ធៀបនឹងឆ្នាំមុន។ ចំនែកNokia លក់បានសរុប82,7 លានគ្រឿង។ Apple លក់បាន35,1 លានគ្រឿង
ទូរស័ព្ទiPhone គឺកើនឡើង89% បើប្រៀបធៀបនឹងឆ្នាំមុន៕
ដោយ៖ និស្ស័យ
ប្រភព៖ tte