CamNews

ទូរស័ព្ទ 

iPhone ថ្មីនិង "iPhablet" នឹងបង្ហាញខ្លួន នៅខែកញ្ញា ខាងមុខនេះ

ព័ត៌មានចចាមអារាមមួយចំនួន បានឲ្យដឹងថា iPhone 4.7 inch និង 5.5 inch នឹងធ្វើការបង្ហាញ ណែនាំខ្លួន នៅរដូវក្តៅខាងមុខនេះ ក្នុងពេលដែលមានចំនួនទៀតបានបញ្ជាក់ផ្សេងថា ផលិតផល នេះ នឹងបង្ហាញខ្លួន នៅចុងឆ្នាំ។ ជាក់ស្តែង របាយការណ៍ថ្មីមួយរបស់មូលប័ត្រ Nikkei បានបង្ហើប ឲ្យដឹងព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ។

Nikkei បានឲ្យដឹងថា បណ្តាក្រុមហ៊ុនសហការ បានចាប់ផ្តើមផលិតឧបករណ៍គ្រឿងផ្សំ ស្គែន ក្រយៅដៃ និងអេក្រង់ LCD ដល់ iPhone ជំនាន់បន្ទាប់ហើយ។ តាម Nikkei, iPhone 4.7 inch និង 5.5 inch នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែកញ្ញា ខាងមុខនេះ។ iPhone 4.7 inch នឹងត្រូវបាន គេ ហៅថា iPhone 6 ចំណែក iPhone 5.5 inch គឺជាវើហ្សិនដំបូងនៃ ស៊េរីផលិតផលថ្មី iPhablet។

រូបភាពម៉ូដែល Concept មួយរបស់ iPhone 6

មុននេះ មានប្រភពព័ត៌មានមួយ បានឲ្យដឹងថា iPhablet នឹងមិនត្រូវបង្ហាញណែនាំ នៅក្នុងឆ្នាំនេះ ទេ ដោយសារតែ Apple នៅផ្តោតអារម្មណ៍ខ្លាំងលើការផលិត iWatch ក្នុងពេលដែល iPad ជំនាន់ ថ្មី និង iPhablet នៅមិនទាន់ដល់ពេលចាំបាច់ សម្រាប់ផលិតចេញ។ ប៉ុន្តែ តាមរយះរបាយការណ៍ របស់ Nikkei អ្នកស្រឡាញ់ចូលចិត្ត Apple នៅតែមានសង្ឃឹម បានប្រើប្រាស់ ផលិតផល iPhone អេក្រង់ធំ ក្នុងឆ្នាំ ២០១៤ នេះតែម្តង៕ 

 
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: New iPhone iPhablet Apple smartphone iPhone 6 Hightech