CamNews

ទូរស័ព្ទ 

Concept iPhone 6 ៣គំរូ ដែលទទួលបានការចុច ចូលមើលច្រើនជាងគេ, Hot ជាងគេលើពិភពលោក (មានវីដេអូ)

iPhone គឺជាស្មាតហ្វូនមួយ ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ និងពេញនិយមប្រើប្រាស់ ច្រើន ជាងគេផងដែរ។ នៅពេលដែលដឹងថា iPhone ជិតបង្ហាញខ្លួនម៉ូដែលថ្មី គឺតែងតែទទួលបានការ ចាប់ អារម្មណ៍ច្រើន ពីសំណាក់អ្នកប្រើប្រាស់ទូទៅ ពិសេសទៅលើការចនាម៉ូតរូបរាង​របស់វា។ iPhone 6 ត្រូវបានគេដឹងថា វានឹងមានការរចនាម៉ូតថ្មីសន្លាងមួយ មិនដូចទៅនឹងម៉ូដែលមុនៗនោះទេ។​ យោង តាមកត្តានេះ គំរូទម្រង់ជា Concept នៃការរចនាម៉ូតរូបរាង របស់ iPhone 6 ត្រូវបានក្រុមអ្នករចនាម៉ូត ធ្វើគំនូសព្រាងចេញ មកជាបន្តបន្ទាប់ គឺតាំងពីមិនទាន់ចេញ iPhone 5S មកម៉្លេះ។

ខាងក្រោមនេះ គឺជាគំរូ Concpet របស់ iPhone 6 បីគំរូ ដែលទទួលបានការចុចទស្សនាច្រើនជាងគេ ពោលគឺ Hot ជាងគេបំផុតលើពិភពលោក៖

១. iPhone 6 អាចបំលែងខ្លួនបាន


គំរូ Concept នេះត្រូវបានលេចចេញលើអ៊ីនធឺណេត តាំងពីមុន iPhone 5S បង្ហាញខ្លួនមកម្ល៉េះ។ គំរូនេះ មានសមត្ថភាពអាចបំលែងខ្លួនឯង ដោយស្វ័យប្រវត្តិ ដូចជាអាចបញ្ឈរខ្លួន ដោយខ្លួនឯងបាន, បើកក្តារ ចុចអក្សរសិប្បនិម្មិត នៅលើតុ និងផ្គត់ផ្គង់ (Support) ជាមួយ ម៉ាស៊ីនបញ្ចាំងស្លាយ (Slide) ជាដើម។

វីដេអូនៃគំរូ Concept នេះទទួលបានការចុចទស្សនា ច្រើនជាង ១៦លានដង នៅលើ Youtube គឺជា Concept ដែល Hot ជាងគេបំផុត ក្នុងរយះពេលមួយឆ្នាំមកនេះ។

២. iPhone 6 ថ្លាមើលធ្លុះ ពីម្ខាងទៅម្ខាង


Concept នេះ ក៏បានលេចចេញមុខមកជាងមួយឆ្នាំមកហើយ ហើយទទួលបានការចុចទស្សនាជាង ១៤លានដង នៅលើ Youtube។ iPhone 6 នេះ មានការរចនាម៉ូត ថ្លា ទាំងអេក្រង់ និង Hardware មើលធ្លុះ ពីម្ខាងទៅម្ខាងទៀត។ រូបរាងដ៏អស្ចារ្យនេះ ត្រូវបានមនុស្សជាច្រើន មិនជឿជាក់ថាវានឹង អាចក្លាយជាការពិតនោះទេ។

៣. iPhone 6 អេក្រង់ពីរ


Concept នេះក៏មានការរចនាម៉ូតថ្លា មើលធ្លុះពីម្ខាងទៅម្ខាងដែរ ប៉ុន្តែអេក្រង់នៃម៉ូដែលនេះ អាចបង្ហាញ រូបភាពបាន ទាំងខាងមុខ និងខាងក្រោយ។ វីដេអូរបស់ Kobi Snir នេះគឺពិតជាសាមញ្ញ ប៉ុន្តែវាបាន ទទួលនូវការចាប់អារម្មណ៍ចូលទស្សនា ជាង ៨លានដង នៅលើ Youtube បន្ទាប់ពីវីដេអូនេះ បាន បង្ហាញខ្លួន​ តាំងពី ៣ឆ្នាំមុន៕

ប្រែសម្រួល៖​ សិលា
ប្រភព៖ zing


Tags: 3 concepts of iPhone 6 hottest in the world Smartphone Apple Hightech