CamNews

ទូរស័ព្ទ 

Sony Xperia P ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត សំរាប់ Teen Girl

Sony ទើបតែធ្វើការណែនាំនូវ Xperia ពណ៌ផ្កាឈូក ដែលការបង្ហាញនេះជឿជាក់ថានឹង
ជា
ជំរើសដ៏សក្តិសមបំផុតសំរាប់ Teen Girl។

Sony Xperia P បានបំពាក់នូវសំបកធ្វើពីអាលុយមីញ៉ូមដ៏ទាន់សម័យ និងជ័រថ្លាប្លែកភ្នែក។ ស្មាត
ហ្វូននេះមានអេក្រង់ទំហំ 4 inch កំរិតពន្លឺ 540 x 960 pixel, បច្ចេកវិទ្យា White Magic, កែសំរួល
ពន្លឺដោយស្វ័យប្រវត្តិតាមបរិស្ថានខាងក្រៅ ដែលកត្តាជួយពន្យារពេលប្រើប្រាស់ថ្មបានយូរ។
ក្រៅពីនេះ Xperia P ក៏បំពាក់នូវ Chip Dual Core ល្បឿន 1GHz, 1GB RAM, មេម៉ូរីក្នុង 16GB,
NFC និងប្រើប្រាស់ប្រព័ន្ធ Android OS, v2.3 (Gingerbread), អាចអាប់ហ្គ្រេដឡើង v4.0
នៅផ្នែកខាងក្រោយមាន camera 8MP, sensor Exmor R, អំពូល flash LED, ថតវីដេអូ Full HD
1080p, ថតរូប 2D និង 3D Panorama។ សព្វថ្ងៃ Sony Xperia P កំពុងតែលក់ក្នុងតំលៃ 375 USD
(តំលៃលក់នៅក្នុងហាងលក់ទូរស័ព្ទដៃ ហាក់ សែ)៕
ដោយ៖ សិលា
ប្រភព៖ K14




Tags: Smartphone Sony Xperia P hightech