CamNews

ទូរស័ព្ទ 

iPhone 5S ស្រកថ្លៃនៅសល់តែ ៣៨៥ ដុល្លារ នៅអាមេរិច

បណ្តាវើហ្សិន iPhone 5S 16 GB លក់នៅក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត Virgin Mobile នៅអាមេរិច មិនមាន ជាប់កិច្ចសន្យា បច្ចុប្បន្នគឺនៅសល់តំលៃលក់តែ ៣៨៥ ដុល្លារ ប៉ុណ្ណោះ។

ក្នុងនោះ តំលៃលក់វើហ្សិន 32GB លក់សល់តំលៃតែ ៤៥៥ ដុល្លារ ហើយគំរូ 64GB គឺលក់ក្នុងតំលៃ ៥២៥ ដុល្លារ ។ នេះគឺជាតំលៃលក់ បន្ទាប់ពីក្រុមហ៊ុនខាងលើនេះ បានកែសម្រួលឡើងវិញ។ ក្រៅតែពី iPhone 5S បណ្តាគំរូ iPhone មានច្រើនពណ៌ 5C ក៏បានស្រកតំលៃនៅសល់ ៣១៥ ដុល្លារ សម្រាប់ វើហ្សិន 16GB និង ៣៨៥ ដុល្លារ សម្រាប់វើហ្សិន 32GB។

តំលៃលក់ iPhone 5S នៅ Virgin Mobile

Virgin Mobile គឺជាក្រុមហ៊ុនទូរស័ព្ទចល័ត CDMA នៅសហរដ្ឋអាមេរិច។ បណ្តាគំរូ iPhone បានលក់ ចេញនៅទីនេះ គឺប្រើតែប្រព័ន្ធទូរស័ព្ទចល័តប្រភេទនេះ តែប៉ុណ្ណោះ។ បើសិនជាអ្នកប្រើចង់ប្រើប្រាស់ បណ្តាស៊ីមប្រភេទផ្សេងទៀត គឺចាំបាច់ត្រូវ "Unlock" ឬទិញកូដ (Code) ដើម្បីប្តូរទៅជាវើហ្សិនអន្តរ ជាតិ។

ក្នុងពេលដែល Virgin Mobile បញ្ចុះតំលៃ iPhone នៅបណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទធំៗដូចជា AT&T, Verizon, T-Mobile នៅតែរក្សាតំលៃដូចដើមដដែល៕ 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 5S Smartphone Apple Virgin Mobile Hightech