CamNews

ទូរស័ព្ទ 

គំរូរចនាម៉ូត iPhone 6 ដ៏សាមញ្ញ យកលំនាំពី iPhone 4 + iPhone 5, តែស្អាត ស្អាតគួរឲ្យទាក់ទាញ

មិនមានចំនុចណាដែលលេចធ្លោថ្មីច្រើន ស្តីពីការរចនាម៉ូត ប៉ុន្តែគំរូ Concept iPhone 6 ថ្មីក្រោយគេ នេះ នៅតែទទួលបាននូវការសរសើរជាច្រើន ដោយសារតែអ្នកប្រើប្រាស់មួយចំនួនធំ បានឲ្យដឹងថា ពួកគេសប្បាយចិត្តជាមួយនឹងការរចនាម៉ូតរបស់ iPhone 5S។

បើយោងតាមប្រភពព័ត៌មានថ្មីបំផុត ពីបណ្តាដៃគូសហការផលិត iPhone 6 បានឲ្យដឹងថា ស្មាតហ្វូន ជំនាន់បន្ទាប់របស់ Apple នឹងចាប់ផ្តើមធ្វើការផលិតនៅក្នុងខែកក្កដា ខាងមុខនេះហើយ។ បើសិនជា មិនមានអ្វីផ្លាស់ប្តូរនោះទេ iPhone 6 ជាក់ស្តែង នឹងមានការរចនាម៉ូតមានលំនាំប្រហាក់ប្រហែលនឹង iPad Mini ជាមួយនឹងអេក្រង់ធំជាងមុន​ និងមានកម្រាស់ស្តើងជាងមុនផងដែរ។

នៅចំពោះមុខនៃការរចនាម៉ូត iPhone 6 ដែលបានលេចចេញចចាមអារាមមុនៗនេះ មនុស្សជាច្រើន បានបង្ហាញពីការអស់សង្ឃឹមជាខ្លាំង ក្នុងពេលនោះដែរពួកគេក៏បានបង្ហាញអារម្មណ៍ថា Apple គួរតែ រក្សាការរចនាម៉ូតដូចសព្វថ្ងៃដដែល ដោយគ្រាន់តែបង្កើនទំហំអេក្រង់នៅលើ iPhone 6 បានហើយ។

ថ្មីៗនេះ អ្នករចនាម៉ូត Giorgi Tedoradze បានបំពេញនូវការចង់បាន ដូចអ្វីដែលបាននិយាយខាងលើ តាមរយះគំរូ Concet  iPhone ថ្មីមួយ យ៉ាងសាមញ្ញ តែពិតជាទាក់ទាញ។

iPhone 6 ក្នុងម៉ូដែល Concept របស់ Giorgi មានកម្រាស់ 6,8mm ទម្ងន់ 118g រួមជាមួយអេក្រង់ 4,7 inch កំរិតរីសូលុយហ្សិន 1.436 x 840។ និយាយពីលក្ខណៈសម្បត្តិវិញ អ្នករចនាម៉ូត បានចែករំលែក ថា ស្មាតហ្វូននៅតែប្រើប្រាស់ chip A7 ប៉ុន្តែជាក់ស្តែង ពេលនេះវាត្រូវបាន Update ឡើង Quad Core ល្បឿន 1,6GHz។ iPhone 6 ក៏នឹងមានថាមពលថ្ម 2.450mAh ដែលអ្នកអនុញ្ញាត អាចសន្ទនា ទូរស័ព្ទបានរយះពេល ១១ម៉ោង ជាប់គ្នា។

ក្រៅពីនេះ Giorgi Tedoradze ក៏បានឲ្យដឹងបន្ថែមថា iPhone 6 នឹងមានកាមេរ៉ាក្រោយ 10MP រួមជា មួយនឹងបច្ចេកវិទ្យាការពាររំញ័រ។ រីឯកាមេរ៉ាមុខ ក៏បានដំឡើងដល់ទំហំ 2MP ផងដែរ។

សម្រាប់ប្រិយមិត្តអ្នកអាន តើការរចនាម៉ូត iPhone 6 ខាងលើនេះ មានភាពលេចធ្លោជាង ការរចនា ម៉ូតមានរាងគែមមូលៗ ដូចជា iPad Mini ដែលបានចចាមអារាមកាលពីពេលមុនៗនេះ ដែរឬទេ?

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tedoradze, kenh14


Tags: iPhone 6 iPhone 4 iPhone 5 Apple Smartphone Hightech