CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple iWatch នឹងមានទំហំអេក្រង់ពីរផ្សេងគ្នា អាចបង្ហាញខ្លួននៅថ្ងៃទី ៩ ខែកញ្ញា

នាឡិកាឆ្លាតវៃរបស់ Apple នឹងបំពាក់នូវអេក្រង់ OLED កោងជាមួយនឹងទំហំពីរផ្សេងគ្នា ហើយអ្នក រចនាម៉ូត Jonathan Ive មានជំនឿជឿជាក់ថា បណ្តាស្លាកយីហោរបស់ប្រទេសស្វីស នឹងមានការ ព្រួយបារម្ភមកលើផលិតផលរបស់ខ្លួន។ 
កាសែតល្បីឈ្មោះចំនួនពីរ របស់សហរដ្ឋអាមេរិចគឺ New York Times និង Wall Street Journal បានរួមគ្នាចុះផ្សាយនូវព័ត៌មានថ្មីបំផុត ដែលពួកគេទទួលបាន ស្តីពីគំរូនាឡិកា ដែលត្រូវបានគេរំពឹង ទុកថានឹងមានឈ្មោះ iWatch របស់ក្រុមហ៊ុន Apple។

ជាក់ស្តែង iWatch នឹងមានពីរម៉ូដែលផ្សេងគ្នា មួយមានអេក្រង់ទំហំ 1,3 inch និងមួយទៀត 1,5 inch ជាមួយផ្ទៃមុខរាងបួនជ្រុង ជំនួសឲ្យរាងមូល ដូចដែលមនុស្សជាច្រើនបានសង្ឃឹមទុក។ អេក្រង់កោង នៃនាឡិកា បំពាក់នូវប្រភេទកញ្ចក់ដ៏រឹងមាំ Sapphire។ ដំបូងឡើយ Apple បានធ្វើការគិតគូរដល់ បញ្ហាសាកថ្មនៃផលិតផល ដោយថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តែក្រោយមកបានប្តូរមកប្រើប្រាស់ការ សាកថ្មអត់ខ្សែវិញ។

នេះជារូបភាព Concept មួយរបស់ iWatch

ព័ត៌មានខាងលើនេះ បានលេចចេញមក តែក្នុងរយះពេល ៥ថ្ងៃមុនពេលព្រឹត្តិការណ៍ Apple ប្រារព្ធ ធ្វើឡើង ដែលកត្តានេះ បានធ្វើឲ្យបណ្តាអ្នកសង្កេតការណ៍ជឿជាក់ថា iWatch អាចនឹងត្រូវបាន បង្ហាញណែនាំខ្លួននៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះរួមជាមួយ iPhone 6៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple iWatch Apple Smartwatch Hightech