បើទោះបីជាត្រូវរង់ចាំដល់ឆ្នាំ ២០១៤ ទើបធ្វើការបង្ហាញខ្លួន ប៉ុន្តែផលិតផល នាឡិកាដៃឆ្លាតវៃ
របស់ Apple បានបង្កឲ្យមានភាពជ្រួលច្របល់ចង់ឃើញ ដល់បណ្តាអ្នកស្រលាញ់បច្ចេកវិទ្យា
តាំងពីយូរមកហើយ។ ដើម្បីទាក់ទាញចិត្តអ្នកគាំទ្រផលិតផល Apple អ្នករចនាម៉ូតជាច្រើននាក់
បានបង្ហាញនូវ Version Concept មួយចំនួនផ្សេងៗគ្នា ស្អាតប្លែកភ្នែក របស់ iWatch។
Version Concept ថ្មីបំផុតនេះ ត្រូវបានដឹងថា ជាការរចនាម៉ូតរបស់ Federico Ciccarese។ លោក
គឺជាអ្នកដែលធ្លាប់រចនាម៉ូត គំរូផលិតពិសោធន៍ជាច្រើន របស់ Apple កាលពីពេលមុនៗ។
Concept iWatch របស់ Federico Ciccarese ត្រូវបានវាយតំលៃថា ពិតជាស្អាត គួរឲ្យទាក់ទាញ
ដែលផ្តោតទៅលើ ផ្នត់គំនិតរចនាម៉ូតរបស់ Apple។ ខាងក្រោមនេះ គឺជាបណ្តារូបភាពមួយចំនួន
របស់ Version Concept នេះ ដែលត្រូវបានបង្ហោះនៅលើគេហទំព័រ Business Insider, ទស្សនា
ដូចតទៅ៖
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview