យល់ដឹង៖ Yahoo ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ដែលអាចបម្រើការដល់មនុស្សរាប់លាន
នាក់ក្នុងពិភពលោក ក្នុងការទំនាក់ទំនងគ្នា តាមរយៈប្រព័ន្ធអ៊ីនធើណេត ដែលអាចដំណើរ
ការបានតាមប្រព័ន្ធកុំព្យូទ័រ ឬទូរស័ព្ទដៃទំនើបៗ។
ទោះបីជាយ៉ាងក៏ដោយ ក៏ក្រុមហ៊ុនដ៏ធំនេះ ធ្លាប់មានភាពរអាសរអួលខ្លះៗដែរ ពោលគឺការ
ឈានទៅដល់ការផ្លាស់ប្ដូរនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុននេះតែម្ដង។ បើតាមការ
អោយដឹងពីក្រុមហ៊ុន បានប្រាប់អ្នកសារពត៌មានថា ថ្មីៗនេះក្រុមហ៊ុន Yahoo ក៏បានធ្វើការ
ផ្លាស់ប្ដូរនាយកគ្របគ្រងក្រុមហ៊ុននេះផងដែរ។
លោកស្រី Marissa Mayer ត្រូវបានគេទទួលស្គាល់ថា ជាបេក្ខជនទី ៣ហើយ ដែលស្ថិតនៅ
ក្នុងដំណែងជានាយកក្រុមហ៊ុននេះ។
ក្រុមហ៊ុន Yahoo បានបន្ដថា ការជ្រើសរើសយកលោកស្រី Marissa Mayer ព្រោះលោក
ស្រីជាបុគ្គលិកធ្លាប់ធ្វើការនៅក្រុមហ៊ុន Google ដូច្នេះលោកស្រី ពិតជាមានបទពិសោធន៍
ច្រើន ក្នុងការស្វែងរកអតិថិជនអោយមកប្រើប្រាស់ Yahoo ។
លោកស្រីត្រូវបានគេជឿយ៉ាងមុតមាំថា ជាបេក្ខជនទីមួយ ដែលនឹងអាចជួយរកថវិការជូន
ក្រុមហ៊ុនបានច្រើន។ គួររំលឹកផងដែរថា លោកស្រី Mayer គឺជាស្រ្ដីខ្លាំងម្នាក់ក្នុងចំណោម
ស្រ្ដី ៤-៥ នាក់ដែលខ្លាំងផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក៕
ដោយ៖ សារិន
ប្រភព៖ sky