CamNews

ព័ត៌មានបច្ចេកវិទ្យា 

Tablet Lumia 2520 នឹងចាប់ផ្តើម ដាក់លក់ចាប់ពី ថ្ងៃទី ០៤ ខែធ្នូ នៅអង់គ្លេស តំលៃ ៣៩៩ផោន

Tablet ដំបូងគេរបស់ Nokia គឺ Lumia 2520 នឹងត្រូវបានដាក់លក់ ផ្តាច់មុខតាមរយះ ហាង John Lewis នៅប្រទេសអង់គ្លេស ក្នុងតំលៃ ៣៩៩ ផោន (ប្រហែលជាង ៦៥០ ដុល្លារ) ជាមួយនឹងជម្រើស ពណ៌ពីរផ្សេងគ្នាគឺ ពណ៌ក្រហម និងពណ៌ខ្មៅ។ ក្តារចុចដាច់ (Keyboard) សម្រាប់ឧបករណ៍នេះ ត្រូវបានដាក់លក់ ក្នុងតំលៃ ១៥០ ផោន (ប្រហែលជា ២៤៥ ដុល្លារ) ប៉ុន្តែត្រូវរង់ចាំ ២​ឬ៣សប្តាហ៍ទៀត ទើបមានដាក់លក់។

Lumia 2520 គឺជា Tablet ប្រើប្រព័ន្ធប្រតិបត្តិការ Windows RT 8.1។ វាមានទំហំ អេក្រង់ 10,1" Full-HD, chip Snapdragon 800 Quad Core 2.2GHz, 2GB RAM មានអង្គចងចាំ 32GB ផងដែរ៕


Tags: Lumia 2520 Nokia Tablet Hightech