តាមប្រភពពី Gizchina គេហទំព័រមួយមានឈ្មោះថា Micpu.com ទើបតែបានបង្ហាញនូវ ទម្រង់
Chip ថ្មីរបស់ Xiaomi។ បើសិនជាអ្វីៗ គឺជាការពិត Chip នេះនឹងក្លាយជា Chip មួយដែលខ្លាំង
បំផុត ក្នុងចំណោម Chip ខ្លាំងៗមួយចំនួនទៀត ក្នុងថ្ងៃខាងមុខ ដែលត្រូវប្រៀបស្មើទៅនឹង
បណ្តា CPU ខ្លាំងបំផុតមកពី Intel និង AMD។
ជាក់ស្តែង website Micpu.com បានឲ្យដឹងថា CPU ថ្មីរបស់ Xiaomi នឹងមានឈ្មោះថា M3V1
(ចិន) ដែលរួមមានដល់ទៅ 16 Cores មានសមត្ថភាពប្រើបានល្បឿន 5 GHz និងត្រូវបាន
ផលិតតាមបច្ចេកវិទ្យា 14 nm។ CPU នេះមានមេម៉ូរី cache 32 MB Support ជាមួយក្រាហ្វិក
ស៊េរីខ្ពស់ GTX 780។ គេហទំព័រនេះ ក៏បានបន្ថែមឲ្យដឹងទៀតថា CPU ថ្មីនេះនឹងត្រូវបានបង្ហាញ
ណែនាំខ្លួន នៅថ្ងៃទី ១៩ ខែធ្នូ ខាងមុខនេះ ហើយលទ្ធភាពច្រើន ស្មាតហ្វូនជំនាន់បន្ទាប់ជាច្រើន
ទៀត មកពីក្រុមហ៊ុន Xiaomi ក៏នឹងបង្ហាញខ្លួន នៅក្នុងពេលវេលានោះដែរ។
បើតាមអ្នកវិភាគមួយចំនួន ផលិតផលខាងលើ វាអាចគ្រាន់តែជាការស្រមៃ ច្នៃប្រឌិតរបស់បុគ្គល
ណាមួយ ឬក៏វាគ្រាន់តែអត្ថបទម៉ាឃីតធីងដល់ក្រុមហ៊ុន Xiaomi តែប៉ុណ្ណោះ។ ប៉ុន្តែសរុបមកវិញ
នៅពេលថ្ងៃទី១៩ ខែធ្នូ បានមកដល់ នោះអ្វីៗយើងអាចនឹងការពិត ទាំងអស់គ្នាជាក់ជាមិនខាន៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview