មិនមែនមកពីស្មាតហ្វូននេះមានគុណភាពអន់នោះទេ គឺមកពីការចែកចាយលក់តិចតួច
ពេក ដែលធ្វើឲ្យពួកគេទទួលបានការរិះគន់ ស្តីបន្តោសមិនតិចឡើយ ពីសំណាក់អតិថិ
ជន។
ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនដែលមានការរចនាម៉ូដស្អាត ទាន់សម័យ និងមានតំលៃលក់
ទាបគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែ Nexus 4 បែរជាត្រូវបានចាត់ចូលក្នុងក្រុមបណ្តាផលិតផលដែលផ្តល់
នូវភាពអស់សង្ឃឹមរបស់ Google, នេះបើតាមប្រភពពី Tech Radar។ មូលហេតុនៃរឿងនេះត្រូវ
បានបកស្រាយថា មកពីការចែកចាយលក់ស្មាតហ្វូននេះ មានចំនួនតិចតួចពេករបស់ Google នៅ
លើ Google Play។
ក្រោយពីថ្ងៃបើកទ្វារឲ្យធ្វើការកុម្មង់ទិញមុន គេហទំព័រលក់ផលិតផលរបស់ Google ត្រូវបាន
ជាប់គាំង រហូតដល់អតិថិជនមិនទុកចិត្តថាខ្លួនបានធ្វើការកុម្មង់ទិញបានសំរេច រឺក៏អត់នោះទេ។
ក្រោយមក Google ក៏បានផ្ញើអ៊ីមែលសុំទោសអតថិជនជាបន្តបន្ទាប់ ព្រោះតែបានចំណាយពេល
ធ្វើការចុះឈ្មោះទិញ តែមិនទទួលបានផលិតផល៕
ដោយ៖ សិលា
ប្រភព៖ zng