CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5S នឹងមានការរចនាម៉ូត ប៊ូតុង Home ផ្សេងពី iPhone 5

តាមការប្រៀបធៀបរបស់ Nowhereelse រវាងសំបក "ហ្ស៊ីន" នៃ iPhone 5 ជាមួយនឹងសំបកដែល
ត្រូវបានគេចាត់ទុកថាជារបស់ iPhone 5S បានឲ្យឃើញថា មានការខុសប្លែកគ្នាច្រើន។ ដំបូងគឺ
បន្ទះ Board របស់ iPhone 5S គឺតូចជាង iPhone 5, ទីតាំងបណ្តារន្ធសំរាប់ចាប់វីស Borad ត្រូវបាន
Apple ធ្វើការផ្លាស់ប្តូរ បើទោះបីជា មើលពីខាងក្រៅ សំបកធ្វើពីអាលុយមីញ៉ូមទាំងពីរ ស្ទើរតែដូច
គ្នា ទាំងអស់។

ទន្ទឹមនឹងនោះ ទីតាំងសំរាប់ដាក់អំពូល Flash របស់ 5S ក៏ធំជាង 5 គឺវាដូចទៅនឹងព័ត៌មានចចាម
អារាម ដែលថាម៉ូដែលនេះ នឹងបំពាក់នូវអំពូលFlash LED ពីរ ជំនួសឲ្យមានតែមួយ ដូចនៅលើ
iPhone 5។ ចំណែកឯផ្នែកនៅខាងក្រោមអេក្រង់ ប៊ូតុង Home របស់ 5S ក៏ត្រូវបាន Apple ធ្វើការ
ផ្លាស់ប្តូរដែរ ដោយធ្វើការបង្រួមតូចជាងមុន។

iPhone 5S ត្រូវបានគេសន្និដ្ឋានថា នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការ រួមជាមួយ iPhone 5C តំលៃ
ទាប នៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 5S design Home button iPhone 5 smartphone apple hightech