CamNews

ទូរស័ព្ទ 

Nokia N9 មានកម្មវិធីអាននិងសរសេរភាសាខ្មែរហើយ

ប្រភពពីក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានឲ្យដឹងថា អតិថិជន Nokia N9 ឥឡូវនេះនឹង ទទួលបាននូវភាពរីករាយកាន់តែច្រើនថែមទៀតជាមួយនឹងកម្មវិធីអាននិងសរសេរភាសា
ខ្មែរយូនីកូដឲ្យឈ្មោះថាកម្មវិធី KhmerMeego។

តាមរយៈកម្មវិធីនេះ អ្នកប្រើប្រាស់ Nokia N9 ទាំងអស់អាចអានព័ត៌មានអនឡាញ, ការ
សំដែងគំនិត នៅក្នុង Facebook, សារ SMS, អ៊ីមែលជាភាសាខ្មែរ និងសរសេរ ឆ្លើយតប វិញបានយ៉ាងងាយស្រួល។

SMS ជាមួយ Khmer Meego
លោក Jerry Manus អគ្គនាយកនៃប្រតិបតិ្តការរបស់ Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមាន
ប្រសាសន៍ ថា ៖ �កម្មវិធី KhmerMeego មានផ្តល់ជូនដោយឥតគិតថ្លៃពី Nokia Store ចាប់​
ពីថ្ងៃនេះតទៅ។ ដើម្បី បានកម្មវិធីនេះយកមកប្រើប្រាស់, គ្រាន់តែចូលទៅក្នុង Nokia Store, ទាញយកកម្មវិធី KhmerMeego, ចុចលើ Install, រួចចុច Restart នោះទូរស័ព្ទ Nokia N9 របស់​
លោកអ្នករួច រាល់សម្រាប់ប្រើភាសាខ្មែរ យូនីកូដហើយ។

Download Khmer Meego
ចំពោះការប្តូរទៅពីភាសាខ្មែរទៅអង់គ្លេសឬពីភាសាអង់គ្លេសមកខ្មែរវិញ គ្រាន់តែយក ម្រាម
ដៃអូស (Swipe) ចេញពីគែមខាងស្តាំ ឬខាងឆ្វេងនៃ Keyboard ជាការស្រេច�។
Nokia N9 គឺជាស្មាតហ្វូនដែលមានរូបរាងគួរឲ្យទាក់ទាញចិត្ត និងមានរបៀបបញ្ជា សមត្ថភាព
និង កម្មវិធីថ្មីប្លែកគេ។ ឧទាហរណ៍ខ្លះៗរួមមានដូចជា (១) Swipe ៖​ការបញ្ជាស្មាតហ្វូន​ដោយ​
ប្រើម្រាមដៃ ផាត់ឬអូសចុះឡើងនៅលើផ្ទៃអេក្រង់ដែលគ្មាន Home Key។ ពេលដែលកំពុង
ប្រើកម្មវិធី​អ្វីមួយ ហើយ ចង់ត្រឡប់ក្រោយ ឬកន្លែងដើមវិញគ្រាន់តែយកម្រាមដៃអូសចេញ​
ពីជ្រុងណាមួយនៃអេក្រង់ជាការ ស្រេច (២) សមត្ថភាពដំណើរការជាប្រក្រតីនៃ Nokia N9 ទោះជាបើកកម្មវិធីដល់ទៅរាប់សិបកម្មវិធី ក៏ដោយ (៣) បច្ចេកវិទ្យា NFC ដែលបច្ចេកវិទ្យា​
បញ្ជូនសំលេង/រូបភាព/វីដេអូ/លេខទំនាក់ទំនងដោយ ពុំចាំបាច់ប្រើខ្សែភ្ជាប់ឬ Bluetooth គឺគ្រាន់តែយកស្មាតហ្វូនមកប៉ះគ្នាផ្នែកខាងខ្នងឬយកវាទៅប៉ះ ជាមួយជាធុងបាស ដែល
ទ្រទ្រង់ NFC គឺអាចប្រើការបានភ្លាម។


ប្រភព៖ Nokia

Tags: nokianokia n9khmermeegofont