ត្រូវរង់ចាំដល់ម៉ោង ១២ យប់អាធ្រាត្រនេះ ទើបក្រុមហ៊ុន LG ធ្វើការបង្ហាញណែនាំ ស្មាតហ្វូន G3 របស់ខ្លួន ប៉ុន្តែព័ត៌មាន និងរូបភាព ស្តីពីស្មាតហ្វូនលំដាប់កំពូលរបស់ LG នេះ បានលេចចេញ ដឹងឮ ដល់អ្នកប្រើប្រាស់ទៅហើយ។
បណ្តារូបភាពមួយចំនួន ដែលបានលេចចេញពីគេហទំព័រដើម របស់ LG ហូឡង់ បានឲ្យយើងឃើញ យ៉ាងច្បាស់ ពីការរចនាម៉ូតរបស់ ស្មាតហ្វូន G3។ ក្រៅពីនេះ ឯកសារមួយពីគេហទំព័រដើមរបស់ LG អង់គ្លេសបាននិយាយយ៉ាងច្បាស់ថា G3 នឹងប្រើអេក្រង់មានកំរិតរីសូលុយហ្សិន 2560x1440 ទំហំ 5.5", SnapDragon 2.46GHz ជាមួយ 2GB RAM, camera 13MP, មេម៉ូរីក្នុង 16GB និងអាចបន្ថែម មេម៉ូរីក្រៅតាមរយះកាត microSD ដល់ទំហំអតិបរមា 2TB។ ទំហំកាត microSD ខ្ពស់បំផុតសម្រាប់ ពេលបច្ចុប្បន្ននេះ គឺកំពុងតែស្ថិតក្នុងកំរិតទំហំ 128GB ។
បច្ចុប្បន្ន ព័ត៌មានពី LG ហូឡង់ ត្រូវបានលុបចោលវិញហើយ ប៉ុន្តែអ្នកនៅតែអាចចូលទស្សនាបាន តាមរយះ Google Cache។ ចំណែកឯ LG អង់គ្លេស នៅតែរក្សាព័ត៌មានខាងលើ នៅលើគេហទំព័រដើម របស់ពួកគេដដែល៕