CamNews

ទូរស័ព្ទ 

Xperia Z1 ជំនាន់ថ្មី នឹងមានផ្គត់ផ្គង់ (Support) ថតវីដេអូ 4K

ស្មាតហ្វូនជំនាន់បន្ទាប់របស់ Xperia Z1, ឈ្មោះកូដ Sirius ត្រូវបានឲ្យដឹងថា នឹងអាចផ្គត់ផ្គង់ ការ ថតវីដេអូ 4K និងចេះទទួលឆ្លើយតបការហៅចូល ដោយស្វ័យប្រវត្តិ...។

គេហទំព័រ Xperia Blog បានឲ្យដឹងថា Sony ជិតធ្វើការបង្ហាញណែនាំនូវគំរូទូរស័ព្ទមានឈ្មោះកូដ Sirius ឬ D6503 ដែលវាអាចជាជំនាន់បន្ទាប់របស់ Xperia Z1។ ផលិតផលនេះប្រើប្រព័ន្ធប្រតិបត្តិ ការ Android 4.4.2 KitKat រួមជាមួយនឹង Hardware មានការអភិវឌ្ឍន៍ប្រសើរជាងមុន។

រូបភាពត្រូវបានគេចាត់ទុកថា ជារបស់ Xperia D6503

ទន្ទឹមនឹងសមត្ថភាពថតវីដេអូ 4K, D6503 នៅថែមមាន Feature Timeshift ដែលអនុញ្ញាតឲ្យថត វីដេអូល្បឿនលឿន ដើម្បីបង្កើតបានជាប្រសិទ្ធភាពចលនាយឺត (slow motion)។

ស្មាតហ្វូនថ្មីរបស់ Sony នឹងមាន Features គួរឲ្យចាប់អារម្មណ៍ច្រើន

ស្មាតហ្វូននេះ នៅមាន Software ឆ្លាតវៃមួយទៀតហៅថា "Smart call handling" ក្នុងនោះអ្នកប្រើ ប្រាស់ អាចប្រើវាដើម្បីទទួលការហៅទូរស័ព្ទចូល ដោយមិនចាំបាច់យកដៃចុចប៉ះអេក្រង់ឡើយ។ បើសិនចង់លើកទូរស័ព្ទធ្វើការសន្ទនា គឺអ្នកគ្រាន់តែលើកទូរស័ព្ទមកដាក់ជិតត្រចៀក នោះការ សន្ទនានឹងដំណើរការ ពោលគឺមិនចាំបាច់ចុច ប៊ូតុងឆ្លើយ (Answer) នោះទេ។ បើសិនជាមិនចង់ លើកទូរស័ព្ទនិយាយ អ្នកគ្រាន់តែគ្រវីទូរស័ព្ទបន្តិច ជាការស្រេច។ ហើយបើសិនជាអ្នក ដាក់ទូរ ស័ព្ទផ្គាប់អេក្រង់ចុះ នោះសម្លេងទូរស័ព្ទដែលកំពុងតែរោទ៍នោះ នឹងទៅជាស្ងាត់ភ្លាម (Silent Mode) ។

ស្មាតហ្វូនត្រូវបានបំពាក់ Speaker ពីរ នៅខាងលើមួយ និងខាងក្រោមមួយ

Sirius នៅមាន Features មួយចំនួនផ្សេងទៀត ដែលបានមាននៅលើបណ្តាទូរស័ព្ទត្រកូល Lumia ផងដែរដូចជា គោះពីរដងនៅលើអេក្រង់ ដើម្បីបើកទូរស័ព្ទ រួមនឹង Features ផ្ទាល់ខ្លួន មួយចំនួន ផ្សេងទៀត។ ស្មាតហ្វូនរបស់ Sony ត្រូវបានបំពាក់នូវ Speaker Stereo ពីរ មេម៉ូរីក្នុងទំហំ 16 GB និងអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: New Xperia Z1 4K video recording Sony Smartphone Hightech