គេហទំព័រ BGR ទើបតែអាប់ឡូតរូបភាពដែលគេកំនត់ថា ជាគំរូរចនាម៉ូដចុងក្រោងរបស់
iPhone 5 ។ ព័ត៌មាននេះត្រូវបានផ្តល់ពីហាងលក់ឧបករណ៍បន្លាស់នៅប្រទេសចិន។
iPhone ស៊េរីក្រោយមានរូបរាងខាងក្រៅដូចច្រើនទៅនឹងព័ត៌មានចចាមអារ៉ាមជាច្រើន ដែលបាន
ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ព័ត៌មានជាច្រើនផ្សេងៗគ្នាបាននិយាយថា Apple បានចាប់ផ្តើម
ធ្វើការផលិត iPhone 5 ហើយ ដើម្បីឲ្យទាន់ចេញលក់នៅថ្ងៃទី ២១/៩ ខាងមុខនេះ។
រូបភាពត្រូវបានគេកំនត់ថា ជាគំរូរចនាម៉ូដចុងក្រោយរបស់ iPhone 5
iPhone 5 ក្នុងរូបភាពខាងលើនេះ មិនមែនជាម៉ាស៊ីនពិតប្រាកដទេ។ វាជាផលិតផលគំរូសំរាប់ប្រើ
ក្នុងការពិសោធន៍គ្រឿងបន្លាស់ខាងក្នុងប៉ុណ្ណោះ។ អ្នកអាចមើលឃើញថា អេក្រង់ធំជាងមុន កាមេរ៉ា
ខាងមុខស្ថិតនៅខាងលើ និងចំពាក់កណ្តាល Spkeaker ស្តាប់ការសន្ទនា, រន្ធ Connect ប្រភេទតូច
19-Cell ជំនួសឲ្យការពីមុន 30-Cell, រន្ធដោតកាសស្តាប់ចម្រៀងប្រភេទ 3,5mm ស្ថិតនៅផ្នែកខាង
ក្រោមទូរស័ព្ទ។
ពិតជាពិបាកធ្វើការកំនត់ឲ្យបានច្បាស់លាស់ណាស់ នៅពេលដែល Apple នៅមិនទាន់បង្ហាញជា
ផ្លូវការនូវ iPhone ជំនាន់ថ្មី។ ប៉ុន្តែអ្នកប្រើប្រាស់ កំពុងតែរង់ចាំមើលនូវការអភិវឌ្ឍន៍ថ្មីរបស់ iPhone 5
ដើម្បីដើរឲ្យទាន់ការរីកចំរើនដ៏ខ្លាំងក្លារបស់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ៕
ដោយ៖ សិលា
ប្រភព៖ k14