CamNews

បច្ចេកវិទ្យា 

Sony Xperia Z បង្ហាញខ្លួននៅ ថ្ងៃទី១៥ ខែមករា ដើម្បីប្រកួត iPhone និង Galaxy S IV

របាយការណ៍ព័ត៌មានមួយ ចេញពីគេហទំព័រចិន ePrice និយាយថា ក្រុមហ៊ុន Sony នឹងបង្ហាញ
ស្មាតហ្វូន ទំនើបបំផុតយ៉ាងហោចណាស់ ១ប្រភេទ ប្រចាំឆ្នាំ ២០១៣ នៅខែក្រោយនេះ ដើម្បី
ប្រកួតប្រជែងនឹងក្រុមហ៊ុន Apple និង Samsung ។ 

យោងតាមគេហទំព័រដដែល បានឲ្យដឹងថា ស្មាតហ្វូន Sony Xperia Z ដែលគេស្គាល់ច្បាស់ថា
Sony Yuga នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែមករា។ ស្មាតហ្វូន Sony Xperia Z គឺជាស្មាតហ្វូន
មួយក្នុងចំណោមស្មាតហ្វូនថ្មីៗ ដែលមានអេក្រង់ទំហំ ៥អ៉ីញ បង្ហាញរូបភាព ក្នុងទំហំ 1080 x 1920
ភិចសេល ជាមួយដងស៊ីតេ ក្នុងកម្រិតច្បាស់ 441ppi។ លក្ខណៈពិសេសនៃស្មាតហ្វូននេះ ដូចស្មាត
ហ្វូនកូនកាត់ HTC DROID DNA និង ដូចស្មាត ហ្វូន ទើបមកថ្មីមួយចំនួន ដូចជា TE Grand S ដែល
ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ តាំងពិរពណ៍គ្រឿងអេឡិចត្រូនិចលើ
ពិភពលោកប្រចាំឆ្នាំ ២០១៣ (CES)។

ស្មាតហ្វូន Xperia Z ត្រូវបានគេនិយាយថា បំពាក់ quad-core ប្រភេទ Qualcomm Snapdragon S4
Pro APQ8064 processor ល្បឿន 1.5GHz ជាមួយ Adreno 320 GPU និងមាន RAM ទំហំ 2GB ។
មានកាមេរ៉ាខាងខ្នងទំហំ ១៣ម៉េហ្គាភិចសេល និងមានកាត microSD មួយ។ ស្មាតហ្វូន Sony Xperia
Z មានភ្ជាប់បណ្តាញ LTE និងដំណើរការដោយប្រព័ន្ធ Android 4.1.2។

ការបង្ហាញទូរស័ព្ទ នៅខែមករា ខាងមុខនេះ ក្រុមហ៊ុន Sony នឹងបង្ហាញស្មាតហ្វូនប្រចាំឆ្នាំ ២០១៣ 
នៅក្នុងទីផ្សារឲ្យបានមុន វើហ្សិន របស់ Apple iPhone និង Samsung Galaxy S IV បង្ហាញខ្លួន៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Sony Xperia Z iPhone Galaxy S IV smartphone hightech