CamNews

ទូរស័ព្ទ 

Xperia Z ស្មាតហ្វូនមិនជ្រាបទឹក មានលក់លើទីផ្សារ កម្ពុជាហើយ

ស្មាតហ្វូនអេក្រង់ Full HD ទំហំ 5 inch ដែលមានការលេចធ្លោលើសមត្ថភាព អាចការពារជម្រាប
ទឹក និងការហុយចូលនៃធូលីនោះ ពេលនេះមានចរាចរលើទីផ្សារកម្ពុជាយើងហើយ។

នៅលើគេហទំព័រលក់ទូរស័ព្ទដៃទំនើបៗ ហាក់ សែ បានឲ្យឃើញថា ស្មាតហ្វូនស៊េរីទំនើបបំផុត
របស់ Sony នេះ ត្រូវបានដាក់លក់ក្នុងតំលៃ 699$ ដែលក្នុងនោះ Xperia ZL ក៏បានដាក់លក់ដែរ
ហើយ ក្នុងតំលៃ 650$ ។

Xperia Z និង Xperia ZL មានរូបសណ្ឋានដូចគ្នាដូចជា បំពាក់នូវអេក្រង់ Full HD 5 inch ធ្វើឲ្យ
ពន្លឺភ្លឺច្បាស់ ស្រទន់ត្រជាក់ភ្នែក, Support ជាមួយបណ្តាបច្ចេកវិទ្យារូបភាពរបស់ Sony ដូចជា
Mobile Bravia Engine 2 និង Reality Display។ ក្រៅពីនេះ ស្មាតហ្វូនទាំងពីរនេះត្រូវបានបំពាក់
នូវ Chip Quad Core Snapdragon S4 Pro ល្បឿន 1,5 GHz, RAM 2 GB, ប្រព័ន្ធប្រតិបត្តិការ
Android 4.1 និង camera 13 megapixel ជាមួយ sensor Exmor RS។

ជាក់ស្តែង ចំនុចដែលខុសគ្នាគឺត្រង់ Xperia Z មានសមត្ថភាពប្រឆាំងនឹងការជ្រាបទឹក និងការ
ហុយចូលធូលី តាមស្តង់ដារ IP57, ដែលអាចត្រាំក្នុងទឹកជំរៅមួយម៉ែត្រ បានរយះពេលប្រហែល
30 នាទី ចំណែក Xperia ZL គឺជាស្មាតហ្វូនធម្មតា៕

 

ដោយ៖ សិលា
រូបភាព៖ Hakse Phone Shop


Tags: xperia z available in cambodia sony smartphone hightech