CamNews

ទូរស័ព្ទ 

Microsoft ធ្វើការបញ្ជាក់ "Microsoft Lumia" នឹងជាឈ្មោះជំនួសឲ្យ ស្លាកយីហោ Nokia

Microsoft បានធ្វើការបញ្ជាក់ជាផ្លូវការ នូវឈ្មោះ "Microsoft Lumia" នឹងជាឈ្មោះជំនួសឲ្យស្លាកយីហោ  Nokia នៅលើបណ្តាផលិតផលដែលពាក់ព័ន្ធទាំងអស់។ បណ្តាផលិតផលពាក់ព័ន្ធនៅទីនេះ រួមមាន៖ ឧបករណ៍ប្រើប្រាស់ Windows Phone, ឈ្មោះក្រុម Nokia នៅលើ Facebook, ឈ្មោះនៅ Twitter, គេហ ទំព័រ Nokia.com ក៏ដូចជាបណ្តាបណ្តាញទំនាក់ទំនងសង្គម ផ្សេងទៀតផងដែរ។

លាហើយឈ្មោះ "Nokia" នៅលើបណ្តាឧបករណ៍ Lumia ប្រើ Windows Phone

គួររំលឹកផងដែរថា ការផ្លាស់ប្តូរស្លាកយីហោពី "Nokia" ទៅជា "Microsoft Lumia" គឺមិនមែនមានន័យថា សាជីវកម្ម Nokia បានរលាយបាត់ពីពិភពបច្ចេកវិទ្យានោះទេ។ ប្រិយមិត្តគួរចាំថា Microsoft គឺបានទិញ តែផ្នែកទូរស័ព្ទដៃ និងសេវាកម្មរបស់ Nokia ប៉ុណ្ណោះ សម្រាប់ផ្នែកដែលនៅសល់របស់ Nokia ចាប់ពី ពេលនេះទៅ នឹងក្លាយជាក្រុមហ៊ុនមានដំណើរការឯករាជ្យ មិនមានពាក់ព័ន្ធដល់ Microsoft ទេ។

តាមប្រភពបានឲ្យដឹងថា Nokia នៅបារាំង នឹងជាកន្លែងដែលត្រូវប្តូរទៅជា "Microsoft Lumia" មុនគេ ហើយដំណើរការផ្លាស់ប្តូរនេះ នឹងធ្វើជាបណ្តើរៗទៀត នៅប្រទេសផ្សេងៗជាច្រើនទៀត នៅប៉ុន្មាន សប្តាហ៍បន្ទាប់។ ចាប់ពីពេលនេះទៅ បណ្តាឧបករណ៍ Windows Phone ដែលនឹងត្រូវបាន បង្ហាញ ណែនាំខ្លួននៅពេលវេលាខាងមុខនេះ នឹងមានឈ្មោះស្លាកយីហោជា "Microsoft Lumia" ជំនួសឲ្យ "Nokia" ដូចពេលមុនៗនោះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ The Verge, Tinhte


Tags: Microsoft Lumia Nokia brand Smartphone Hightech