CamNews

ទូរស័ព្ទ 

Apple: iPhone 5 របកទឹកថ្នាំ គឺជារឿងធម្មតា

Apple កំពុងតែជួបប្រទះរឿងស្មុគស្មាញដ៍ធំ ពេលដែល iPhone 5 ផុយនឹងរបកទឹកថ្នាំ
ពេលមាន
ការប៉ះទង្គិច។ ទន្ទឹមនឹងនោះ មានមួយចំនួនបានរបកទឹកថ្នាំ តាំងពីបើកប្រអប់
ដំបូងមកម្ល៉េះ។

កត្តានេះបានធ្វើឲ្យអតិថិជនមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង។ តាមអ្នកជំនាញបានធ្វើការបញ្ជាក់
ថាសំបក iPhone 5 បានស្រោបដោយលោហធាតុអាលុយមីញ៉ូម Anodize  ជាលោហធាតុទន់ ស្តើង
ដែលងាយនឹងមានស្នាមឆ្កូត រឺរបកទឹកថ្នាំ ពិសេសនៅត្រង់គែមៗនៃទូរស័ព្ទ។

 សំដីឆ្លើយតប Email របស់  Philip Schiller ទៅអតិថិជន

តាមគេហទំព័រ 9to5Mac.com បានឲ្យដឹងថា, អតិថិជនម្នាក់មានឈ្មោះថា Alex បានផ្ញើ email ទៅ
លោក Philip Schiller, អនុប្រធានទទួលបន្ទុកផ្នែកទីផ្សារទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple។
គាត់បានត្អូញត្អែរថា iPhone 5 ដែលគាត់ទើបតែនឹងទិញកំពុងជួបបញ្ហាលេចចេញនូវការរបកទឹក
ថ្នាំហើយបានសួរទៅ Apple មានវិធានការអ្វីសំរាប់ដោះស្រាយបញ្ហានេះរឺក៍អត់។

រឿងភ្ញាក់ផ្អើលមួយបានកើតឡើង ពេលដែល Philip Schiller ឆ្លើយតប email ដោយសរសេរយ៉ាង
ខ្លីថា: “គ្រប់ផលិតផលទាំងអស់ដែលធ្វើអំពីអាលុយមីញ៉ូម សុទ្ធតែអាចរបកថ្នាំ រឺមានស្នាមឆ្កូតពេល
ត្រូវបានប្រើប្រាស់ ហើយលេចចេញនូវពណ៌ទឹកប្រាក់ ដែលជាពណ៌ដើមរបស់វា។ នេះគឺជារឿង
ធម្មតា”។ មនុស្សជាច្រើនបានសម្តែងនូវការមិនពេញចិត្ត ទៅលើការឆ្លើយតបរបស់លោកអនុប្រធាន
ទីផ្សារម្នាក់នេះ។

តើប្រិយមិត្តទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ នៅពេលដែលអនុប្រធានទទួលបន្ទុកផ្នែកទីផ្សារ
ទូទាំងពិភពលោករបស់ក្រុមហ៊ុនដែលមាន Brand Name ដ៏ល្បី ឆ្លើយតបយ៉ាងដូច្នេះទៅអតិថិជន
លើផលិតផលមួយដែលគេគាំទ្រយ៉ាងខ្លាំង ហើយមានតំលៃដល់ទៅជាង 1000 USD ទៅហើយ
នោះ?

ដោយ៖ សិលា
ប្រភព៖ K14 & zng


Tags: iPhone 5 scratching is normal apple smartphone hightech