CamNews

ទូរស័ព្ទ 

វីដេអូពិសោធលើភាពរឹងមាំរបស់ iPhone 6 និង 6 Plus ដោយទម្លាក់ ទៅលើថ្ម

ទើបតែបានបង្ហាញខ្លួនក្នុងទីផ្សារ ប៉ុន្ដែ iPhone 6 និង 6 Plus ត្រូវបានគេយកមកសាកល្បងភាព
រឹងមាំ តាមរយៈការធ្វើ “ទណ្ឌកម្ម” ដោយទម្លាក់ទៅលើថ្ម។

ទំព័រសារព័ត៌មានបច្ចេកវិទ្យា PhoneBuff បានធ្វើពិសោធចំពោះភាពរឹងរបស់ iPhone 6 និង 6 Plus ត្រឹមតែក្នុងស្ថានភាពដែលអ្នកប្រើប្រាស់អាចជួបប្រទះ ដោយស្មាតហ្វូនទាំងនេះ ត្រូវបានទម្លាក់
ពីកំពស់សមល្មម ក្នុងនោះ ជ្រុងនានា  រួមនឹងអេក្រង់របស់ iPhone 6 និង 6 Plus គឺជាចំនុច
សំខាន់ ដែលត្រូវធ្វើការសាកល្បងនេះ។

ក្នុងការពិសោធនេះ សមត្ថភាពនៃការ “ស៊ូទ្រាំ” របស់សម្បកអាលុយមីញ៉ូមខាងខ្នងរបស់ស្មាត
ហ្វូននេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាល្អខ្លាំងណាស់។ ព្រោះថា តំបន់ជុំវិញនោះ គ្រាន់តែ
រលាត់បន្តិច គឺមិនបានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងន់ណាមួយ ដល់ម៉ាស៊ីន។

ចំណែកការពិសោធ ដែលត្រូវបានគេធ្វើឡើង ក្នុងរយៈកំពស់ ខ្ពស់ជាងនេះ គេឃើញថា អេក្រង់
និងជ្រុងរបស់ iPhone 6 និង 6 Plus ត្រូវទទូលបរាជ័យ ៖ អេក្រង់ត្រូវប្រេះធ្ងន់ធ្ងរ និងរបក។ យ៉ាង
ណាក៏ដោយ ម៉ាស៊ីនរបស់ស្មាតហ្វូននេះ នៅតែដំណើរការល្អ ហើយមុខងារថាច់របស់អេក្រង់ ក៏
នៅតែប្រើការបានលឿនដូចធម្មតា។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Tech


Tags: iPhone 6 iPhone 6 Plus Drop Test