តាមគេហទំព័រ Engadget បានឲ្យដឹងថា, Apple បានលក់ iPhone 5 អស់ជាង 2លានគ្រឿង
តែក្នុងរយះពេល 24ម៉ោងដំបូងនៃការដាក់លក់ (តាមរយះកុម្មង់ទិញ online នៅលើ 9ទីផ្សារ
ធំៗ)។ កាលពីឆ្នាំមុន iPhone 4S លក់បានតែ 600.000(ប្រាំមួយសែន) គ្រឿងប៉ុណ្ណោះ តិច
ជាងឆ្ងាយបើប្រៀបជាមួយ iPhone 5 ។
បើទោះជាលក់ដាច់ខ្លាំង ប៉ុន្តែតាមប្រភពបានឲ្យដឹងថា ការផ្គត់ផ្គង់កំពុងជួបបញ្ហាលំបាក ដូច្នេះ
អ្នកដែលបានទិញតាម online នឹងទទួលបាន iPhone 5 យឺតពី 2 ទៅ 3សប្តាហ៍នៃការកំណត់
នៅថ្ងៃទី21/9 ។ Apple Store, បណ្តាហាងដែលបានផ្តល់សិទ្ធិ និងក្រុមហ៊ុនទូរស័ព្ទចល័ត នឹង
ដាក់លក់(ផ្ទាល់ Not Online) iPhone 5 ជាផ្លូវការនៅថ្ងៃទី 21/9 ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ K14