ដោយការបញ្ជា “បញ្ឆោត” ទៅលើកម្មវិធីស្គាល់សម្លេង Siri ហែកកឺរ អាចចូលទៅប្រើប្រាស់
iPhone បានទាំងស្រុង បើទោះជា ស្មាតហ្វូននេះ ត្រូវបានគេដាក់លេខកូដសម្ងាត់ និងដំណើរ
ការដោយប្រព័ន្ធប្រតិបត្ត iOS ថ្មីបំផុត។
ថ្មីៗនេះ នៅលើបណ្ដាញអ៊ីនធឺរណិត មានវីដេអូមួយ បង្ហាញអំពី ហែកកឺរ អេហ្ស៊ីប លោក Sherif
Hashim លុកចូលដោយជោគជ័យ ទៅក្នុងបញ្ជីទំនាក់ទំនង នៅលើ iPhone 5s ដំណើរការដោយ
iOS 7.1.1 ដែលត្រូវបានបិទសោដោយក្រយៅដៃ តាមរយៈកំហុសឆ្គងផ្នែកការពារសុវត្ថិភាព
របស់កម្មវិធី Siri ជាជំនួយការអ្នកប្រើប្រាស់ ដោយសម្លេង។ ព្រោះតែភាពងាយស្រួលរបស់កម្មវិធី
Siri ដូច្នេះ គ្រាន់តែចេញបញ្ជា រួមនឹងសកម្មភាពមួយចំនួន Sherif Hashim អាចចូលទៅកាន់បញ្ជី
ទំនាក់ទំនង និងអាចហៅទូរស័ព្ទចេញ បានតាមចិត្ត។
កំហុសផ្នែកសុវត្ថិភាព ដែលត្រូវបាន Sherif Hashim រកឃើញ គឺមានសភាពធ្ងន់ធ្ងរ ព្រោះថា
អ្នកដែលមិនមែនជាម្ចាស់ទូរស័ព្ទ ក៏អាចបន្លំជាម្ចាស់ ដើម្បីធ្វើការហៅចេញ ផ្ញើសារ ផ្ញើអ៊ីមេល
ឬលួចទិន្នន័យក្នុងទូរស័ព្ទ។
ប៉ុន្ដែ ក្នុងពេលរង់ចាំការឆ្លើយតបពី Apple អ្នកប្រើប្រាស់ អាចការពារខ្លួនឯង ដោយការបិទកម្ម
វិធី Siri តាមរយៈចូលទៅកាន់ Settings --> Touch ID & Passcode និងបិទ Siri ក្នុងអបសឹន
Allow Access When Locked ។
គួររំលឹកថា មុននេះ ប្រព័ន្ធប្រតិបត្តិ iOS 7 របស់ Apple ក៏ធ្លាប់មានកំហុសឆ្គងមួយ ដោយវាមិន
អាចដាក់លេខកូដអ៊ិនគ្រីប លើ ឯកសារភ្ជាប់របស់អ៊ីមេល នាំឱ្យអ្នកដទៃ អាចទាញយកឯកសារ
ទាំងនោះបានដោយងាយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ youtube/nbcnews