CamNews

ទូរស័ព្ទ 

បញ្ជីឈ្មោះក្នុង iPhone ងាយនឹងត្រូវគេលួច

កំហុសមួយដែលទើបត្រូវបានគេរកឃើញនៅក្នុងរចនាប្រព័ន្ធដំណើរការ iOS នោះគឺ Soft
ware នេះ បានអនុញ្ញាតអោយរាល់កម្មវិធី អាចចូលទៅកាន់បញ្ជីឈ្មោះទំនាក់ទំនងនៅក្នុង
ទូរស័ព្ទ និងអាចថតចម្លងចេញពី Server របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលអ្នកប្រើប្រាស់មិន
អាចដឹងបាន។



Steve Jobs ធ្លាប់បានប្រកាសនៅក្នុងកិច្ចសម្ភាសមួយកាលពីមុននេះថា លោកប្រឆាំងទៅនឹង
សកម្មភាពរំលោភលើព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ ហើយផ្នែកទន់ iOS ត្រូវបានបង្កើត
ឡើងដើម្បីការពារពួកគេ។

យោងតាម Gizmodo ប្រកាសរបស់លោក Steve Jobs គឺត្រូវទៅនឹងបណ្ដាសេវាកម្ម GPS ។
ប្រព័ន្ធដំណើរការរបស់ Apple តែងតែសួរយោបល់ពីអ្នកប្រើប្រាស់នៅពេលមានកម្មវិធីមួយ
ចង់កំណត់ទិសដៅបច្ចុប្បន្នរបស់ឧបករណ៍។ ប៉ុន្ដែ បញ្ជីឈ្មោះបែរជាមិនត្រូវបានបំពាក់
ប្រព័ន្ធការពារបែបនេះទេ មានន័យថា កម្មវិធីណាក៏ដោយ ក៏អាចចូលទៅកាន់ទិន្នន័យនេះ
និងអាចចម្លងដោយមិនចាំបាច់សុំការអនុញ្ញាត។

បញ្ហាខាងលើនេះ ត្រូវបានគេដឹងនៅបន្ទាប់ពីគេហទំព័រសង្គម Path ត្រូវបានគេរកឃើញថា
បានបង្ហោះបញ្ជីឈ្មោះទាំងមូលរបស់អតិថិជនជាច្រើននៃប្រព័ន្ធ iOS នៅលើ Server ។

សមាជិកសភាអាមេរិកមួយចំនួនបានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន Apple ដោយបានចោទសួរ
ថា តើដោយមូលហេតុអ្វី និងដោយវិធីណា បានជា Path អាចធ្វើបានដូច្នេះ។ ក្រៅពី Path
ប្រហែលជាមានកម្មវិធីមួយចំនួនក៏កំពុងធ្វើបែបនេះ ដោយមិនមានអ្នកណាបានដឹង។

បច្ចុប្បន្ន អ្នកប្រើប្រាស់មានតែរង់ចាំ ការកែលំអ របស់ Apple ដើម្បីអាចគ្រប់គ្រងអ្វីដែលខ្លួន
អ្នកប្រើប្រាស់ចង់ចែករំលែក។

អ្នកនាំពាក្យរបស់ Apple លោក Tom Neumayr បានប្រកាសនៅលើ MSNBC ថា ៖ "កម្មវិធី
ទាញយក និងចែករំលែកព័ត៌មានដោយមិនមានការអនុញាត គឺជាការរំលោភដ៏ធ្ងន់ធ្ងរនៅ
ក្នុងគោលនយោបាយរបស់ Apple ។ យើងខ្ញុំកំពុងកែលំអបញ្ហានេះ ដូចទៅនឹងអ្វីដែលយើង
បានធ្វើចំពោះសេវាកម្ម GPS"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: phoneiphonecontact