CamNews

ទូរស័ព្ទ 

លេចចេញនូវព័ត៌មាន តំលៃដំបូងរបស់ iPhone 5 ចាប់ពី 800 USD

ព័ត៌មានចចាមអារ៉ាមជុំវិញ iPhone 5 បានលេចលឺជារៀងរាល់ថ្ងៃ ប៉ុន្តែមិនមានអ្នកណា
ហ៊ានបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ។ ថ្មីៗនេះ នៅលើ Twitter កំពុងលេចឡើងនូវ
ព័ត៌
មានថា iPhone 5 មានតំលៃលក់ចាប់ផ្តើមពី 800 USD។
 
តែក្នុងរយះពេលខ្លីប៉ុណ្ណោះ មនុស្សរាប់ពាន់នាក់បានចូលរួមបញ្ចេញមតិក្នុងបញ្ហានេះ ហើយក្លាយ
ជាបញ្ហាក្តៅគគុកក្នុង Twitter។ ជាក់ស្តែង ប្រភពដើមរបស់ព័ត៌មានចចាមអារ៉ាមនេះគឺមិនមានភាព
ច្បាស់លាស់ឡើយ។ Apple តែងតែខិតខំលាក់បាំងនូវតំលៃពិតប្រាកដរបស់ផលិតផលថ្មីរបស់ខ្លួន។
ជាពិសេសជាងនេះ Apple ធ្លាប់បានធ្វើការសំរេចបញ្ចុះតំលៃ MacBook Air version 2012 ដើម្បីទាក់
ទាញនូវអតិថិជន។

ផលិតផលមួយដែលត្រូវបានគេកំនត់ថាជា iPhone 5
មួយទៀត បើតាមលោកប្រធាន Takashi Okuda របស់ Sharp ទើបតែឲ្យដឹងថា ក្រុមហ៊ុនកំពុងតែ
ធ្វើការផលិតអេក្រង់របស់ iPhone ជំនាន់ថ្មី។ បន្ទាប់ពីធ្វើហើយ ផលិតផលនឹងបញ្ចូនទៅរោងចក្រ
ដំឡើងភ្លាមនៅក្នុងខែសីហានេះ។ ក្រុមហ៊ុនដែល Apple ជ្រើសរើសក្នុងការផលិតអេក្រង់របស់
iPhone 5 រួមមាន Sharp, LG និង Japan Display ៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: iPhone 5 apple first price 800 usd smartphone hightech