CamNews

ថេបប្ល៊ែត 

លេចចេញរូបភាព iPad 5, ស្តើង និងស្រាលជាង iPad ជំនាន់មុនៗ

Mingchi Kuo ជាអ្នកវិភាគដែលមានឯកទេសក្នុងការត្រួតពិនិត្យ ប្រតិបត្តិការរបស់ក្រុមហ៊ុន Apple
គាត់បាននិយាយថា: "iPad ជំនាន់ថ្មីមានកម្រាស់ប្រហែលពី 7.5 ដល់ 8mmស្តើងជាង 15% បើប្រៀប
ជាមួយ iPad 4 ឧបករណ៍ថ្មីនេះមានទំងន់ប្រហែល 500g, ស្រាលជាង 25% បើប្រៀបជាមួយ iPad
4 ប្រើប្រាស់ CPU A7X, បំពាក់នូវកាមេរ៉ាស្រដៀងទៅនឹង iPad 4 រួមមានកាមេរ៉ា HD នៅផ្នែកខាងមុខ
និង
5MP នៅផ្នែកខាងក្រោយ រូបរាង ពណ៌ (ពណ៌ខ្មៅ និងប្រាក់) និងការរចនាម៉ូតគែមតូចចង្អៀត
ដូចទៅ
នឹង iPad Mini ។

ការកាត់បន្ថយទំហំនៃឧបករណ៍នេះ គឺដោយសារតែការកែប្រែបន្តិចមួយចំនួន ដូចជាថ្មត្រូវបានរចនា
ម៉ូតតូចជាងមុនពី
25-30%,  កែលម្អបន្ទះអេក្រង់ និងបច្ចេកវិទ្យា chip A-series ឱ្យប្រសើរឡើង ក្រុម
ហ៊ុន Apple
ក៏បានប្រើបច្ចេកវិទ្យា Touch ដូចមាននៅលើ iPad Mini, ស្តើងជាងមុនបើប្រៀបជាមួយ
បច្ចេកវិទ្យា ប្រើនៅលើ
iPad ទំហំ 9,7 អ៊ីញ សព្វថ្ងៃនេះ។


លោក Kuo បានព្យាករណ៍ថា ផលិតផល iPad ជំនាន់បន្ទាប់ នឹងត្រូវបានដាក់លក់ នៅក្នុងខែសីហាខាង
មុននេះ

ដោយ៖ សិលា
ប្រភព៖ Zng


Tags: IPad 5 thin and ultra-light tablet apple hightech