CamNews

ផលិតផលថ្មី 

លក្ខណៈពិសេសថ្មីរបស់ Windows 8

ការផ្លាស់ប្ដូរនៃប្រព័ន្ធដំណើរការរបស់ Microsoft ដើម្បីសម្របខ្លួនទៅតាមការនិយមប្រើ
កុំព្យូទ័រ Tablet និងអេក្រង់ touchscreen ទន្ទឹមនឹងប្រព័ន្ធកុំព្យូទ័រការិយាល័យ បាននាំមក
នូវមុខងារពិសេសៗមួយចំនួន ដែលនឹងធ្វើអោយកក្រើកក្នុងវិស័យបច្ចេកវិទ្យាសម្រាប់ឆ្នាំ
នេះ។

ចំណាយត្រឹមតែ ៨ វិនាទីប៉ុណ្ណោះសម្រាប់ការបើកដំណើរការម៉ាស៊ីន។


Windows 8 ត្រូវបានបង្កើតឡើងដើម្បីធានាអោយប្រព័ន្ធដំណើរការ អាចប្រើប្រាស់ចំណុច
ពិសេសរបស់ ARM អោយបានអស់ពីលទ្ធភាពដោយមិនត្រូវចំណាយថាមពលច្រើន។


ប្រព័ន្ធដំណើរការ Windows 8 មានមុខងារប្រើប្រាស់រូបភាពធ្វើជាពាក្យសម្ងាត់ ដើម្បីចូល
ទៅកាន់កុំព្យូទ័រ ដោយមិនបាច់វាយលេខកូដសំងាត់។


កម្មវិធីការិយាល័យ ៖ កុំព្យូទ័រ Tablet ARM ប្រតិបត្តិដោយ Windows 8 មានកម្មវិធី Word,
OneNote, Excel, PowerPoint ត្រូវបានបង្កើតឡើងសម្រាប់អេក្រង់ tochscreen ប៉ុន្ដែវាក៏
មានមុខងារដូចទៅកម្មវិធីមុនៗ។ កម្មវិធីនេះ ត្រូវបានគេមើលឃើញថាជា "អាវុធ" ពិសេស
របស់Microsoft សម្រាប់ការប្រកួតប្រជែងជាមួយ iPad និង Android។


Microsoft មានកម្មវិធីពិសេសចំនួនពីរសម្រាប់អ្នកប្រើប្រាស់ដើម្បីសម្រួលដល់ Windows 8
ពេលជួបនឹងបញ្ហា។ ប៊ូតុង Refresh និង Reset ជួយអោយកុំព្យូទ័រការិយាល័យដែលដំណើរ
ការរអាក់រអួល បញ្ចូលកម្មវិធីមិនល្អ ឬកម្មវិធីមានបញ្ហាជាដើម អាចវិលមករកសភាពដើម
ក្នុងរយៈពេល ៥នាទីតែប៉ុណ្ណោះ។


Interface Metro ទំនើប បានធ្វើអោយការយល់ឃើញរបស់អ្នកប្រើប្រាស់ចំពោះ Windows
មានការផ្លាស់ប្ដូរថ្មី ។


ប្រព័ន្ធប្រតិបត្តិការ Windows 8 មិនត្រឹមតែសមស្របជាមួយកូនកណ្ដុរ និងក្ដារចុច វាក៏មាន
មុខងារជួយដល់អេក្រង touchscreen ទៀតផង។


ការបង្ហាញខ្លួនរបស់ Windows 8 ក៏បាននាំមកនូវការផ្លាស់ប្ដូរជាប្រវត្តិសាស្ដ្រថ្មីបំផុតរបស់
Microsoft នោះគឺ ទង់ Windows ដែលមាន ៤ព័ណ៌ ខៀវ បៃតង លឿង និងទឹកក្រូច ត្រូវបាន
ផ្លាស់ប្ដូរទៅជារូបសញ្ញាសាមញ្ញាបំផុត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LST

Tags: electronicmicrosoftwindow 8