CamNews

ថេបប្ល៊ែត 

តំលៃលក់ iPad អាចចុះតំលៃ នៅក្នុងថ្ងៃ Black Friday ឆ្នាំនេះ

ព្រឹត្តិការណ៍ពិសេសរបស់ Apple លើកនេះ នឹងប្រារព្ធធ្វើជាផ្លូវការនៅថ្ងៃទី ២៩ ខែវិច្ឆិកា ខាងមុខ
នេះ។ ជាក់ស្តែង តើមានផលិតផលណាខ្លះដែលត្រូវបានជ្រើសរើស បញ្ចុះតំលៃ នៅតែស្ថិតក្នុង
ភាពអាថ៌កំបាំង មិនទាន់បង្ហើបឲ្យដឹងនៅឡើយ។

ថ្ងៃ Black Friday ឆ្នាំមុន នៅតាមបណ្តាហាងលក់រាយ ក៏ដូចជានៅលើ Online Store សុទ្ធតែបាន
បញ្ចុះតំលៃ ផលិតផលរបស់ Apple មួយចំនួន ប៉ុន្តែកំរិតនៃការបញ្ចុះតំលៃនោះ នៅមិនទាន់ល្អដូច
ការចង់បានរបស់អតិថិជនឡើយ។ ជាក់ស្តែង iPad 2 ត្រូវបានបន្ថយតំលៃលក់ 31 USD, iPad
Retina បន្ថយ 41 USD។ ក្នុងនោះ iPod Touch gen 4 ត្រូវបានបញ្ចុះតំលៃ 21 USD, iPod Nano
បញ្ចុះតំលៃ 11 USD ប្រៀបជាមួយនឹងតំលៃដើម។ រីឯបណ្តាគំរូ Laptop MacBook នៅពេលនោះ
បានបញ្ចុះតំលៃដល់ 101 USD។

សម្រាប់ការសន្និដ្ឋានការបញ្ចុះតំលៃនៅឆ្នាំនេះ The Street បានឲ្យដឹងថា លទ្ធភាពច្រើនដែល
iPad នឹងជាផលិតផលដែលត្រូវបានក្រុមហ៊ុនបញ្ចុះតំលៃ ដោយសារតែ CEO Apple បានមាន
ក្តីសង្ឃឹមជាខ្លាំង ទៅលើបរិមាណលក់ចេញ នៅក្នុងរដូវ Shopping នៅចុងឆ្នាំនេះ។

គេហទំព័រ Dealnews របស់អាមេរិច បានសន្និដ្ឋានថា នៅក្នុងថ្ងៃ Black Friday ឆ្នាំនេះ iPad 4
16 GB អាចនឹងដាក់លក់ក្នុងតំលៃប្រហែល 399 USD សម្រាប់វើហ្សិន Wi-Fi, iPad Air 16 GB
វើហ្សិន Wi-Fi អាចលក់តំលៃប្រហែល 440 USD។ គេហទំព័របច្ចេកវិទ្យានេះ បានបន្ថែមឲ្យដឹង
ថា Apple នឹងបញ្ចុះតំលៃពី 5% ដល់ 10% ដល់បណ្តាផលិតផល iPod នៅតាមបណ្តាហាងលក់
រាយ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: IPad Price Black Friday Apple Hightech