CamNews

ទូរស័ព្ទ 

iPhone 5 ត្រូវបានរិះគន់ថា មានសំបកទន់ ងាយកោង និងខូច

iPhone 5 គឺជាស្មាតហ្វូនដំបូងរបស់ Apple ដែលមានអេក្រង់ 4 inch វែងជាង 5 ជំនាន់មុន ប៉ុន្តែ
បែរជាស្មាតហ្វូនដែលជួបបញ្ហាច្រើនជាងគេបំផុតពីការរចនាម៉ូដ។ ក្រោយពីបណ្តាបញ្ហាដូចជា
ងាយរបកទឹកថ្នាំ រឺសំបកស្តើងពេក ដែលធ្វើឲ្យកាមេរ៉ាពេលថតលេចចេញពណ៌ស្វាយ, អ្នកប្រើ
ប្រាស់ចាប់ផ្តើមមានធុញទ្រាន់នឹងរឿងដែលសំបកអាលុយមីញ៉ូមទន់ខ្លាំងពេក ដែលធ្វើឲ្យងាយ
នឹងកោង រឺខូចតែម្តង បើសិនជាមិនប្រយ័ត្នក្នុងការប្រើប្រាស់។

គេហទំព័របច្ចេកវិទ្យា Nowhereelse បានឲ្យដឹងថា បានមានការរអ៊ូរទាំជាច្រើនស្តីពីបញ្ហាខាងលើ
នៅលើ iPhone 5។ មួយចំនួនមកពីដាក់ស្មាតហ្វូននៅហោប៉ៅខាងក្រោយ ហើយភ្លេចខ្លួនអង្គុយ
ក៏បានធ្វើឲ្យស្មាតហ្វូនឡើងកោងតែម្តង, ក្នុងពេលករណីមួយចំនួនទៀតនិយាយមិនច្បាស់លាស់។
ប៉ុន្តែតាមរយះបណ្តារូបភាពដែលបានចែករំលែកនៅខាងក្រោមនេះ អាចឲ្យយើងដឹងថា សំបកអា
លុយមីញ៉ូមរបស់ iPhone 5 ទន់ងាយនឹងកោង បើប្រៀបជាមួយសំបកដែកថែបរបស់ iPhone 4S
និង iPhone 4៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 5 bent broken smartphone apple hightech