CamNews

ទូរស័ព្ទ 

iPhone 5C លេចចេញពណ៌ខ្មៅ ជាលើកដំបូង

កាលពីពេលកន្លងទៅ បណ្តា iFan បានឃើញ iPhone 5C សំបកជ័រ លេចចេញជាមួយនឹងពណ៌
ជាច្រើន ដូចជា ពណ៌ខៀវ លឿង ក្រហម ស និងបៃតង។ ថ្មីៗនេះ គេហទំព័រ PhoneArena បាន
បង្ហាញឲ្យឃើញរូបភាព iPhone 5C ពណ៌ថ្មីមួយទៀតគឺ ពណ៌ខ្មៅ។ ដូច្នេះស្មាតហ្វូនតំលៃថោក
របស់ Apple នឹងមានពណ៌ទាំងអស់ចំនួន ៦ពណ៌។

បើតាមប្រភពពី PhoneArena, Apple នឹងប្រារព្ធធ្វើនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី ១០ ខែកញ្ញា ខាង
មុខនេះ ដើម្បីបង្ហាញណែនាំ iPhone 5S និង iPhone 5C ហើយបន្ទាប់មក ស្មាតហ្វូនថ្មីទាំងពីររបស់
Apple នឹងធ្វើការដាក់លក់នៅថ្ងៃទី ២០ ខែកញ្ញា។

តាមប្រភព iPhone 5C នឹងជាស្មាតហ្វូនតំលៃទាបជាងគេ ក្នុងចំណោមស្មាតហ្វូនរបស់ Apple។
iPhone 5C នឹងមានអេក្រង់ទំហំ 4 inch ជាមួយសំបកធ្វើពីជ័រ និងមានតួក្រាស់ជាង iPhone 5៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview

 


Tags: iPhone 5c black color cheap price smartphone apple hightech