CamNews

រឿងដែលព្រឺសំបុរ ស្មានតែមានតែនៅក្នុងខ្សែភាពយន្ត

នៅលើពិភពលោកយើងនេះ ពិតជាមានមិនតិចឡើយនូវរឿង រឺបាតុភូតចម្លែកៗ និង
អាថ៌កំបាំង។ ក្នុងនោះមានរឿងមួយចំនួន ដែលបានធ្វើមនុស្សទាំងអស់ អ្នកណាក៏ដោយ
ពេលបានដឹង ពិតជាព្រឺសំបុរ។

រកឃើញសាកសពព្រោះទូរស័ព្ទរោទ៍

កាលពីខែកញ្ញា ឆ្នាំ២០០៨ រថភ្លើងល្បឿនលឿនមួយដែលបានរត់កាត់ទីក្រុង Chatsworth
(អាមេរិច) បានបុកជាមួយរថភ្លើងដឹកទំនិញមួយ ដែលបានសំលាប់មនុស្សអស់២៥នាក់ និង
របួស ១៣៥នាក់។



មនុស្សម្នាក់ក្នុងចំណោមភ្ញៀវដែលជួបគ្រោះថ្នាក់នោះមានបុរស Charles Peck។ ប៉ុន្តែពិតជាចម្លែក
គ្មានអ្នកណាម្នាក់រកឃើញ Peck ឡើយ ទាំងនៅកន្លែងកើតហេតុ និងមន្ទីរពេទ្យ។ កូនក្រមុំដែលជិត
រៀបការ និងគ្រួសាររបស់ Peck មានសង្ឃឹមថាគាត់នៅមានជីវិតរស់។ ក្រោយមក ពួកគេបាន
ភ្ញាក់ផ្អើល ដោយមានការហៅទូរស័ព្ទជាច្រើនដងពីលេខរបស់ Peck នៅរៀងរាល់ម៉ោង១២
កណ្តាលអាធ្រាត្រ។ ពួកគេបានលើកទូរស័ព្ទ ប៉ុន្តែភាគីខាងខល មិនបាននិយាយអ្វីទាំងអស់រហូត
ដាច់ទៅវិញ។
ការខលទូរស័ព្ទរបៀបនេះ ចេះតែបន្តរហូតដល់៣៥ដង ពេលនោះក្រុមអ្នកសង្គ្រោះក៏ប្រញាប់
ប្រញាល់តាមដាននូវសញ្ញាណនៃរលកសេវាទូរស័ព្ទនោះ។ រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង
សាកសពរបស់ Peck បានបង្ហាញនូវកន្លែងដែលកើតមានគ្រោះថ្នាក់ ដែលពីមុនជាកន្លែងដែល
ក្រុមអ្នកសង្គ្រោះបានស្វែងរកជនរងគ្រោះ ដោយល្អិតល្អន់ជាទីបំផុត។ ចំណែកទូរស័ព្ទរបស់ Peck
ក៏បានឃើញដែរ ដោយស្ថិតក្នុងស្ថានភាពបែកខ្ទេចខ្ទីអស់។
តារាសម្តែងកាត់ករបស់ខ្លួននៅលើឆាកសម្តែង
Daniel Hoevels គឺជាអ្នកសម្តែងសៀករហ័សកម្មជើងចាស់ជនជាតិស៊ុយអែត។ គាត់ល្បីឈ្មោះក្នុង
ពិភពសិល្បៈជាមួយការសម្តែង Mortimer (មនុស្សដែលសំខាន់នៃសៀក Mary Stuart ដែលបាន
សរសេរដោយ Friedrich Schiller។ ក្នុងសៀកនោះមានឈុតសម្តែងដោយយកកាំបិតកាត់ករបស់
ខ្លួនដោយខ្លួនឯង។ ក្នុងរយះពេល២ឆ្នាំជាប់គ្នា Hoevels បានសម្តែងឈុតនេះរាប់សិបដង ហើយ
មិនដែលមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ ព្រោះកាំបិតដែលប្រើនោះវាគ្រាន់តែជាវត្ថុសិប្បនិម្មិត
ប្រើក្នុងការសម្តែងប៉ុណ្ណោះ។
នៅថ្ងៃមួយ Hoevels ក៏បានសម្តែង Mortimer ដែលខ្លួនចេះស្ទាត់នោះម្តងទៀត គឺត្រង់ឈុតយក
កាំបិតកាត់ករបស់ខ្លួនឯង ស្រាប់តែពេលនោះឈាមរបស់គាត់ក៏បាញ់ចេញមកក្រៅ។ អ្នកទស្ស
នាក៏បានទះដៃអបអរសាទរយ៉ាងខ្លាំងចំពោះឈុតសម្តែងថ្មីរបស់គាត់ ប៉ុន្តែនៅពេលឃើញគាត់
លែងកំរើក ហើយដួលនៅលើឆាក មនុស្សគ្រប់គ្នាចាប់ផ្តើមស្រឡាំងកាំង។ តាមពិត កាំបិតដែល
យកមកសម្តែងនោះ ជាកាំបិតពិតដ៏មុតស្រួច។

Hoevels ត្រូវបានប្រញាប់បញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយពេលនោះរឿងចម្លែកក៏
បានកើតឡើង។ បើទោះជាបាត់បង់ឈាមដ៏សន្ធឹកសន្ធាប់ជាមួយរបួសដែលមុតយ៉ាងជ្រៅ ប៉ុន្តែ
Hoevels ត្រូវបានសង្គ្រោះទាន់ពេលវេលា ហើយពិតជាសំណាងដែលការកាត់នោះមិនមុតដល់
សរសៃឈាម។
មនុស្សជាច្រើនបានគិតថា កាំបិតដែលយកមកប្រើនោះ ពិតជាត្រូវបានប្តូរដោយសត្រូវដែលស្អប់
ច្រណែន Hoevels រឺសៀកសម្តែងនោះត្រូវបណ្តាសារ។ ប៉ូលីសក៏ទទួលស្គាល់ដែរថា នេះជាករណី
មានចេតនាសំលាប់មនុស្ស ប៉ុន្តែក្រោយមករោងល្ខោនសម្តែងនោះ បានស្រាយបញ្ជាក់ថា នោះជា
គ្រោះថ្នាក់ដោយចៃដន្យទៅវិញ៕

ដោយ៖ សិលា
ប្រភព៖ K14

Tags: shudder unbelievable strange