ដំណឹងល្អសំរាប់អ្នកធ្វើការតាមក្រុមហ៊ុនសាជីវកម្មនានា ដែលកំពុងប្រើប្រាស់ផលិតផល
NokiaBelle គឺ ចាប់ពីសប្តាហ៍នេះតទៅ អាចចូលទៅUpdate សហ្វវែរទូរស័ព្ទរបស់ខ្លួនដើម្បី
ទទួលបាន កម្មវិធីរបស់ម៉ាយក្រូសហ្វត៍ (Microsoft Apps) យកទៅប្រើប្រាស់។ កម្មវិធី
Microsoft Apps ផ្តល់ជូននាពេលនេះមានដូចខាងក្រោម ៖
Microsoft� OneNote� គឺជាសៀវភៅកំណត់ត្រាដែលថែមទាំងអាចបញ្ចូលរូបភាព
ទៀតផង។ ប្រើប្រាស់សៀវភៅកំណត់ត្រានេះ នាំឲ្យអស់កង្វល់រឿងបាត់កំណត់ត្រា
សំខាន់ៗ ព្រោះវារក្សាទុកដោយស្វ័យប្រវត្តិនៅក្នុង SkyDrive ហើយអ្នកប្រើប្រាស់ អាច
ទៅ បើកវាមើលបាន នៅក្នុងឧបករណ៍ដែលប្រើ Windows ទាំងអស់។
Microsoft� Document Connection គឺជាកម្មវិធីសំរាប់មើលឯកសារនៅក្នុងទូរស័ព្ទ
របស់លោកអ្នក ឯកសារភ្ជាប់មកជាមួយអ៊ីមែល និងឯកសារនៅក្នុង SharePoint ។
Microsoft� Lync� 2010 Mobile គឺជាកម្មវិធីសំរាប់សន្ទនាជាមួយសហការីរបស់
លោកអ្នកតាមរយៈ IM ច្រើននាក់ក្នុងពេលតែមួយ។ តាមរយៈកម្មវិធីនេះ លោកអ្នកអាច
ប្រាប់សញ្ញា លោកអ្នកអ្នកកំពុងតែ Online, Offline, Busy ។ល។
Microsoft� PowerPoint� Broadcast គឺជាកម្មវិធីសំរាប់ឧទ្ទេសនាមបទបង្ហាញជា
PowerPoint ពីក្នុងកុំព្យូទ័រតាមរយៈទូរស័ព្ទដៃរបស់លោកអ្នក។ លោកអ្នកថែម ទាំងអាច
បញ្ចូលវាជាមួយនឹង Lync audio messages ទៀតផង។
យោងតាមប្រភពពីក្រុមហ៊ុន Nokia, កម្មវិធី Microsoft Apps បច្ចុប្បន្ននេះមានផ្តល់ជូនសំរាប់
ទូរស័ព្ទ ម៉ូដែល Nokia E7, Nokia C7, Nokia C6-01, Nokia X7, Nokia Oro, Nokia 700, Nokia
701 និង Nokia 603។ សំរាប់ Nokia N8, Nokia E6 និង Nokia 500 នឹងទទួលបានកម្មវិធី ខាង
លើយកទៅប្រើប្រាស់នៅពេលក្រោយ៕
ប្រភព៖ Nokia