CamNews

ទូរស័ព្ទ 

iPhone 5 មានបន្ថែមពណ៌ជាច្រើន ទាន់សម័យ

បើសិនជាអ្នកមានអារម្មណ៍ធុញទ្រាន់ព្រោះតែ iPhone 5 មានតែពីរពណ៌ ខ្មៅ និងស(Original
Version) សូមអញ្ជើញមកក្រុមហ៊ុន Mendmyi។ ក្រុមហ៊ុនជំនាញរចនាពណ៌សំបកទូរស័ព្ទនៅ
ប្រទេសអង់គ្លេស កំពុងតែទទួលផ្គត់ផ្គង់សេវាកម្មប្រែក្លាយ iPhone 5 ពីពណ៌ខ្មៅ រឺស ឲ្យទៅ
ជា 12ពណ៌ដ៏ទាន់សម័យផ្សេងគ្នាដូចជា ពណ៌ក្រហម, ផ្កាឈូក, លឿង, ខៀវ.... ជាងនេះទៅ
ទៀត អ្នកប្រើប្រាស់អាចជ្រើសរើសពណ៌ប៊ូតុង Home តាមចំណង់ចំណូលចិត្តរបស់ខ្លួនថែម
ទៀតផង។
 
ទន្ទឹមនឹងនោះ Mendmyi អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដាក់រូបភាពដែលខ្លួនស្រលាញ់នៅផ្នែក
ខាងក្រោយសំបកបានដោយសេរី។ តាមគំរោង សេវាកម្មនេះត្រូវបានគិតប្រាក់ប្រហែល 155
ដុល្លារ សំរាប់ទូរស័ព្ទមួយគ្រឿង៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: iPhone 5 more colorful fashion apple smartphone Mendmyi hightech