CamNews

ទូរស័ព្ទ 

iPhone តំលៃថោក ប្រៀបធៀបរូបរាង ជាមួយ iPhone 5

កាលពីពេលថ្មីៗ ទើបតែកន្លងទៅនេះ បណ្តារូបភាពជាក់ស្តែង iPhone តំលៃថោក រួមជាមួយ
iPhone 5 បានបន្តលេចចេញនៅលើគេហទំព័រ Weekly ASCII។ លើកនេះ បណ្តារូបភាពទាំង
នោះ បង្ហាញរូបភាពច្បាស់ជាងមុន ដែលយើងអាចឃើញទីតាំងរបស់បណ្តាប៊ូតុងចុច នៅលើ
ស្មាតហ្វូន iPhone តំលៃថោក។

ក្នុងនោះ បើទោះជាមានការខុសប្លែកមួយចំនួនជាមួយ iPhone 5 ប៉ុន្តែបណ្តាប៊ូតុងចុចនៅលើ
iPhone តំលៃថោក សុទ្ធតែដាក់នៅទីតាំង ដូចទៅនឹង iPhone 5 ដែរ។

ទន្ទឹមនឹងនោះ ប្រភពព័ត៌មានពីគេហទំព័រ Weibo របស់ចិនបានឲ្យដឹងថា ស្មាតហ្វូន iPhone តំលៃ
ថោក (អាចនឹងមានឈ្មោះហៅថា iPhone Lite) របស់ Apple នឹងមានពីរ Version ប្រើប្រាស់ CPU
និង Support Network ផ្សេងគ្នា ប៉ុន្តែមានទំហំអេក្រង់ 4 inch ដូចគ្នា។ ក្នុងនោះ ម៉ូដែលដំបូងនឹង
មានឈ្មោះកូដ Zenvo។ ស្មាតហ្វូននឹងបំពាក់ CPU  Dual Core H5P ផលិតដោយ Samsung រួម
ជាមួយ 1 GB RAM និង Support Network FDD 4G LTE៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: Cheap iPhone compare size iPhone 5 apple smartphone hightech