CamNews

ទូរស័ព្ទ 

iPhone តំលៃទាប អាចមិនមាន Siri តំលៃប្រហែល ៣០០ ដុល្លារ

តាមប្រភពពីគេហទំព័រ CNET, ជាមួយនឹងឈ្មោះជាផ្លូវការ 5C, iPhone តំលៃទាប មានលទ្ធភាព
ច្រើន នឹងមិនត្រូវបានបំពាក់នូវ Feature មួយចំនួន ដែលក្នុងមានទាំង Siri ផងដែរ។ បង្ហាញខ្លួន
កាលពីឆ្នាំ ២០១១ Feature បញ្ជាតាមរយះសម្លេងរបស់ Apple មិនបាន Support ជាមួយបណ្តា
iPhone ស៊េរីចាស់ៗ ដូចជា iPhone 4 និង iPhone 3GS នោះទេ។

បើតាមការសន្និដ្ឋានរបស់ អ្នកជំនាញវិភាគទីផ្សារ លោក Gene Munster របស់ក្រុមហ៊ុន Piper
Jaffray បានឲ្យដឹងថា iPhone 5C លទ្ធភាពច្រើននឹងត្រូវបានដាក់លក់ ក្នុងតំលៃជាមធ្យម គឺ
៣០០ ដុល្លារ ហើយនឹងបង្ហាញនៅលើទីផ្សារ នៅខែកញ្ញា ខាងមុខនេះ។

កត្តានេះមានន័យថា Apple នឹងធ្វើការផ្លាស់ប្តូ iPhone 4S ជំនួសដោយ iPhone 5C ដើម្បីប្រែក្លាយ
ស្មាតហ្វូនថ្មីនេះ ទៅជាផលិតផលប្រកួតប្រជែងដោយផ្ទាល់ នៅក្នុងស៊េរីស្មាតហ្វូន កំរិតមធ្យមដែល
សព្វថ្ងៃ កំពុងតែមានការទាក់ទាញ ចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview


Tags: cheap iPhone not Siri iPhone 5C smartphone apple price 300 usd hightech