CamNews

បច្ចេកវិទ្យា 

Samsung អាចវ៉ាដាច់ឆ្ងាយ Apple ក្នុងវិស័យ Smartphone

ក្រុមអ្នកជំនាញបានធ្វើការកំនត់ថា ទូរស័ព្ទ Galaxy S III កំពង់តែជួយ Samsung ពង្រីក
ទីផ្សារ
កាន់តែធំទូលាយក្នុងវិស័យ smartphone បើប្រៀបធៀបនឹងគូប្រកួតផ្សេងទៀត។

Website Reuters បានធ្វើការសរុបលទ្ធផលពីក្រុមអ្នកស្រាវជ្រាវល្បីឈ្មោះ ៤១នាក់លើពិភពលោក
ហើយធ្វើការសំរេចចេញនូវការកំនត់ខាងលើ។ ក្នុងនោះនៅត្រីមាសទី II/2012, Apple អាចលក់
iPhone បាន ៣០លានគ្រឿង ចាញ់ឆ្ងាយ Samsung ដែលលក់ smartphone បាន ៥០លានគ្រឿង។

"ភាពជោគជ័យរបស់ Samsung នៅលើទីផ្សារ smartphone មួយភាគធំគឺបានមកពី model ទំនើបៗដូច
ជាGalaxy S II, Galaxy S III និងGalaxy Note..."នេះបើតាមសំដី Francisco Jeronimo អ្នកជំនាញវិភាគ
របស់ IDG។

Samsung Galaxy S III និង iPhone 4S

នៅចុងឆ្នាំមុន Apple និង Samsung មានចំនួនអ្នកប្រើប្រាស់ smartphone ប្រហាក់ប្រហែលគ្នា។
ជាក់ស្តែង ចាប់ពីដើមឆ្នាំរហូតដល់សព្វថ្ងៃ iPhone នៅមិនទាន់មានទូរស័ព្ទស៊េរីថ្មីចេញលក់ គឺនៅ
តែបន្តលក់ model 4S ជាមួយអេក្រង់តូចតែ 3,5 inch ក្នុងពេលដែល Samsung បន្តការចេញលក់
ម៉ូដែលទំនើបថ្មីៗ អេក្រង់ធំ និងកម្មវិធីគួរឲ្យទាក់ទាញអ្នកប្រើប្រាស់យ៉ាងច្រើន។

តាមការប៉ាន់ស្មាន, Apple អាចនឹងផ្លាស់ប្តូរបញ្ហានេះបាននៅពេលដែលទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន
ដាក់បញ្ចេញលក់។ ទូរស័ព្ទថ្មីនេះនឹងបំពាក់អេក្រង់ទំហំ 4 inch កំរិតពន្លឺ Retina, chip Quad Core
និងអាចភ្ជាប់ 4G LTE៕

ដោយ៖ សិលា
ប្រភព៖ VB


Tags: Samsung apple galaxy SIII 4S smartphone hightech