iPhone គឺជាស្មាតហ្វូនមួយ ដែលត្រូវបានគេដឹងថា ជាស្មាតហ្វូនដែលមានតំលៃថ្លៃជាងគរនៅលើ ទីផ្សារ។ ប៉ុន្តែនៅចំពោះមុខល្បឿននៃការរីកចំរើន មិនឈប់ឈរ នៃបច្ចេកវិទ្យា ស្មាតហ្វូន iPhone បានបន្ត ធ្លាក់ថ្លៃ ជាបណ្តើរៗ។ កាលពីឆ្នាំ២០០៧ ពេលដែល Steve Jobs បានបង្ហាញណែនាំ iPhone ទៅ ដល់ពិភពលោក មនុស្សជាច្រើននាក់ បានឲ្យដឹងថា តើលោក Steve Jobs មានបញ្ហាឬ ដែលដាក់លក់ ទូរស័ព្ទមួយគ្រឿង តំលៃដល់ខ្ទង់ពាន់ដុល្លារ?
ឆ្លងកាត់ការផលិតរយះពេល ៧ឆ្នាំមកនេះ iPhone ត្រូវបានធ្វើការអាប់ឌេតឲ្យប្រសើរឡើង ជា លំដាប់ តាំងពីលក្ខណៈសម្បត្តិ និង Feature ផ្សេងៗ ប៉ុន្តែមានរឿងមួយដែលមិនផ្លាស់ប្តូរ គឺបញ្ហា តំលៃលក់ ពោលវានៅតែថ្លៃ ដដែល បើទោះជាវា បានស្រកថ្លៃខ្លះៗ។ ដូច្នេះ តើវានឹងទៅជាយ៉ាង ណាទៅ បើសិន iPhone បង្ហាញខ្លួនឆាប់ជាងនេះ ជាក់ស្តែងបើវា បង្ហាញខ្លួន នៅឆ្នាំ ១៩៩១ ពេលដែល បច្ចេកវិទ្យា នៅមិនទាន់មានការរីកចំរើនខ្លាំងក្លានោះ?
តើមានអ្នកណាហ៊ានចំណាយលុយ ៣,៦៥ លានដុល្លារ ក្នុងការទិញ iPhone មួយគ្រឿង នៅឆ្នាំ១៩៩១ ដែរឬទេ?
គេហទំព័រព័ត៌មាន TechPolicyDaily បានប្រើប្រាស់ ឯកសារស្រាវជ្រាវតាំងពីឆ្នាំ ១៩៩១ បូករួមនឹង ច្បាប់ប្រៀបធៀបមួយចំនួន ដើម្បីធ្វើការគណនា កំរិតតំលៃលក់របស់ iPhone បើសិនជាវាបាន បង្ហាញខ្លួន នៅឆ្នាំ ១៩៩១។ នៅក្នុងពេលវេលានោះ ដើម្បីផលិតបាន iPhone មួយគ្រឿង ដូចសព្វ ថ្ងៃនេះ គឺត្រូវចំណាយប្រាក់ដល់ទៅ ៣,៦៥ លានដុល្លារ ដែលចំនួននេះ នៅមិនទាន់បានទូទាត់ ទៅដល់តំលៃរបស់ កាមេរ៉ា, ប្រព័ន្ធប្រតិបត្តិការ, អេក្រង់ Touchscreen, បណ្តា Sensor ក៏ដូចជា បណ្តា App ដែលមានភ្ជាប់មកជាមួយ នោះទេ។
តាម TechPolicyDaily 1 GB មេម៉ូរី Flash ផលិតនៅឆ្នាំ១៩៩១ ត្រូវចំណាយដល់ ៤៥០០០ ដុល្លារ ដូច្នេះសម្រាប់ 32GB នឹងត្រូវចំណាយដល់ ១,៤៤ លានដុល្លារ ដើម្បីផលិត។ ក្នុងនោះ chip A7 ថ្មីរបស់ Apple នឹងត្រូវចំណាយដល់ ៦២០ ០០០ ដុល្លារ ដើម្បីផលិតនៅក្នុងឆ្នាំ ១៩៩១។
ក្រៅពីនេះដើម្បីដំណើរការបាន iPhone អ្នកប្រើប្រាស់ត្រូវការភ្ជាប់ជាមួយនឹង បណ្តាញ ទូរស័ព្ទ ចល័ត ឧបមាថាប្រើប្រាស់ ក្នុងបរិមាណអប្បបរមាបំផុត (តាម TechPolicyDaily គណនា គឺ 15Mb សម្រាប់ដំណាក់កាលដំឡើង និងដំណើរការ) តំណាក់កាលនេះ ត្រូវចំណាយប្រាក់ដល់ទៅ ១,៥ លានដុល្លារ ដោយសារតែ 1 kilobit នៃការភ្ជាប់ជាមួយទូរគមនាគមន៍ នៅក្នុងឆ្នាំ ១៩៩១ មានតំលៃ ដល់ ១០០ ដុល្លារ ឯណោះ។
បន្ទាប់ពីរយះពេល ២០ឆ្នាំ នៃការអភិវឌ្ឍន៍ បច្ចេកវិទ្យា បានឈានដល់ចំណុចកំពូល ពេលដែល បានធ្វើឲ្យឧបករណ៍មួយដែលមានតំលៃដល់ ៣,៦៥ លានដុល្លារ ធ្លាក់មកនៅត្រឹមតែ ប៉ុន្មានរយ ដុល្លារ។ ដូច្នេះបើសិនជា iPhone បានបង្ហាញខ្លួន ឆាប់ជាងនេះ ពោលនៅក្នុងឆ្នាំ ១៩៩១ តើមាន មហាសេដ្ឋីរូបណា ហ៊ានចំណាយលុយរាប់លានដុល្លារ ដើម្បីទិញ iPhone មួយគ្រឿង ប្រើប្រាស់ ដែរឬទេ?
ប្រែសម្រួល៖ សិលា
ប្រភព៖ zing