CamNews

ទូរស័ព្ទ 

Apple នឹងបង្ហាញខ្លួន iPhone តំលៃថោក មានច្រើនពណ៌ដូច iPod Touch?

កាលពីដើមសប្តាហ៍មុន ពួកយើងបានដឹងរួចមកហើយព័ត៌មានស្តីពី លោក John Sculley, អតីត
CEO របស់ Apple ធ្លាប់បានណែនាំឲ្យក្រុមហ៊ុនគួរតែផលិតនូវគំរូ iPhone តំលៃថោក ដើម្បីធ្វើការ
ប្រកួតប្រជែងជាមួយបណ្តាស្មាតហ្វូនស៊េរីមធ្យមដទៃទៀត។ ពេលនេះ ព័ត៌មានស្តីពី
iPhone តំ
លៃថោកនេះ បាននិងកំពុងបន្តព័ត៌មានចចាមអារាម។ ក្នុងនោះ អ្នកជំនាញវិភាគម្នាក់របស់ KGI
Securities ឈ្មោះថា Ming-Chi Kuo បានឲ្យដឹងថា រួមជាមួយព្រឹត្តិការណ៍បង្ហាញខ្លួន iPhone 5S
នៅខែមិថុនា ខាងមុខនេះ Apple ក៏នឹងធ្វើការបង្ហាញណែនាំនូវ Version iPhone តំលៃថោកមួយ
ដែលមានសំបកធ្វើពីជ័រ និងមានពណ៌ជាច្រើនសំរាប់ជ្រើសរើសដូច iPod Touch សព្វថ្ងៃដែរ។


iPhone តំលៃថោក នឹងមានច្រើនពណ៌ដូច iPod Touch?

អ្នកជំនាញម្នាក់នេះបានប៉ាន់ស្មានថា បើទោះជាតំលៃភាគហ៊ុនបានបន្តធ្លាក់ជាបន្តបន្ទាប់ ក្នុងរយះ
ពេលប៉ុន្មានខែកន្លងមកនេះ (គិតមកដល់ថ្ងៃទី18 ខែមករា ឆ្នាំ 2013 តំលៃភាគហ៊ុនរបស់ Apple
នៅសល់តែ 500 USD/ភាគហ៊ុន គឺថយជិត 2,7$ ប្រៀបនឹងហ៊ុនលើកមុន), ប៉ុន្តែ Apple នឹងនៅ
តែធ្វើការបង្ហាញ iPhone 5S "រចនាម៉ូដ" ដូចនឹង iPhone 5 បច្ចុប្បន្នដែរ។ ការផ្លាស់ប្តូរប្រសិនបើ
មាន គឺនឹងផ្លាស់ប្តូរផ្នែកខាងក្នុងស្មាតហ្វូន អាចជា chip Apple A7 លឿនជាងមុន, ខ្លាំងជាងមុន។
Kuo ក៏បានឲ្យដឹងថា camera របស់ iPhone 5S នឹងមានការអាប់ឌេតជាងមុន ជួយឲ្យរូបភាពកាន់
តែច្បាស់ ស្អាតជាងមុន។

ចំនុចពិសេសដែលអ្នកជំនាញនេះសង្កត់ធ្ងន់ជាងគេនោះគឺ Apple នឹងបង្ហាញខ្លួន iPhone តំលៃ
ថោក ដែលនឹងយកការរចនាម៉ូដលំនាំ iPhone 5 ប៉ុន្តែសំបកធ្វើពីជ័រ និងមាន 6 ពណ៌ផ្សេងគ្នា។
Kuo ក៏បានឥ្យដឹងបង្ហាញថា iPhone 5S Version មិនមានកិច្ចសន្យា រឺ Version Unlock នឹងមាន
តំលៃលក់ចាប់ផ្តើម ប្រហែលចន្លោះ 350 - 450 USD ដូច្នេះ iPhone តំលៃថោកនឹងត្រូវលក់តំលៃ
ទាបជាងនេះ៕

តំលៃភាគហ៊ុនរបស់ Apple មានតំលៃ 500 USD កាលពីថ្ងៃទី 18/01/2013

ដោយ៖ សិលា
ប្រភព៖ Fudzilla & TTE


Tags: iphone cheap price apple smartphone hightech